អាសូរ​នាយករង​សាលា​បឋម​សិក្សា​ម្នាក់​បញ្ចប់ជីវិត​យ៉ាង​រន្ធត់


ខេត្តបន្ទាយមានជ័យ ៖ លោក​នាយករង​សាលា​បឋម​សិក្សា​រំពា​ក់បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នៅ​នឹង​មែក​ដើម​ស្នាយដែល​មានកំ​ពស់​២,៥០​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងលិច​សាលា​បឋម​សិក្សា​រំ​បាក់ ចម្ងាយ​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​រំ​បាក់ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​តាម​ការ​ឲ្យ​ដឹង​ពី​​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កាន់ ភី​ឡា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​រំ​ពាក់​ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះ
នេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​តួនាទី​ជា​នាយករង​នៃ​សាលា​បឋម​សិក្សា​រំ​ពាក់ ។

​លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​លោក​មេ​ភូមិ​រំ​បាក់​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៨ មេ​សា ជន​រង​គ្រោះ​បាន​ធ្វើបុណ្យ​ឆ្លង​ចេ​តី​យ​ឪពុកក្មេក ហើយ​នៅ​ក្នុង​កម្មវិធី​បុណ្យ​នេះ​ជន​រង​គ្រោះ​បាន​បម្រើភ្ញៀវ​ជា​ធម្មតា និង​មានការ​ហូប​ស្រា​បន្តិចបន្តួច រួម​ទាំង​មានការ​រាំ​លេង​កម្សាន្ត​សប្បាយ​ជាមួយ​បងប្អូន​ជិតខាង​ផង​ដែរ ហើយ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ផង​ដែរ​។

បើ​តាម​ការ​បំភ្លឺ​ពី​អ្នក​ជិតខាង​ឈ្មោះ យាវ កាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា គាត់​បាន​ដើរ​កាត់​ត្រង់​ចំណុច​ព្រំ​របង​ថ្នាល​ស្រែ​របស់​ជន​រង​គ្រោះ​ស្ថិត​នៅ​ខាងលិច​សាលា​បឋម​សិក្សា​រពាក់​ចំងាយ​១៥០​ម៉ែត្រ ដើម្បី​ទៅ​មើល​គោ និង​ទៅ​មើល​អង្គប់​ដាក់​កណ្តុរ​ដែល​គាត់​បាន​ដាក់​កាលពី​ថ្ងៃមុន​ផង​នោះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​នឹង​មែក​ដើម​ស្នាយ​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​គាត់​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ។

​លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​បាន​ចាត់​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ អធិការដ្ឋាន​នគរបាល​ស្រុក និង​ប៉ុស្តិ៍​រដ្ឋ ចុះ​ទៅ​ពិនិត្យ​សព ដោយ​មានការ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ រួម​ទាំង​សាច់ញាតិ និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ បាន​រក​ឃើញ​ថា នៅ​លើ​ខ្លួន​សព​ជន​រង​គ្រោះ​គឺ​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ទាក់ទិន​នឹង​ករណី​មនុស្សឃាត​នោះ​ទេ គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ប្រាកដ​មែន ដោយ​ជន​រង​គ្រោះ​បាន​យក​ខ្សែលួស​ប្រវែង​១​ម៉ែត្រ​ចង​.​ក​ភ្ជាប់​នឹង​មែក​ដើម​ស្នាយ ។ ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ចងក​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ប្រពន្ធ និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ