ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​ពេញ​សួន​… ចុង​ក្រោយ​​ចោទនា​រី​រង​គ្រោះ​ថា លួច​អាវ​ទ្រនាប់​​គាត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជាយ​កកូន​កន្ត្រៃ​ដេញ​ចាក់​គេឯង ខណៈ​កំពុង​រាំ​ហាត់ប្រាណ បណ្ដាល​រង​របួស​នារី​ម្នាក់​ត្រូវ​ដៃ​ខាងស្ដាំ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩​ស្ថិត​នៅ​លើ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជាយ​កកូន​កន្ត្រៃ​ដេញ​ចាក់​គេឯង ខណៈ​កំពុង​រាំ​ហាត់ប្រាណ បណ្ដាល​រង​របួស​នារី​ម្នាក់​ត្រូវ​ដៃ​ខាងស្ដាំ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩​ស្ថិត​នៅ​លើ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ស្ត្រី​ដែល​ចាក់​គេ​ខាងលើ​មានឈ្មោះ សុខ បុប្ផា អាយុ​៣១​ឆ្នាំ​ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ រ៉ុ​ង សុភ​ក្ភ្រ​ក​ញ្ច​ញ​នា អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ម្ដុំ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បានឃើញ​ស្ត្រី​ខាងលើ​បាន​ដើរ​ចូល​មក​កន្លែង​ហាត់​ប្រាណ រួច​ទាញ​កូន​កន្ត្រៃ (​ចំពុះទា​) ដេញ​ចាក់​គេ​ពេញ​ហ្នឹង តែ​ត្រូវ​ចំ​នារី​ម្នាក់​បណ្ដាល​ឱ្យ​ត្រូវ​ដៃ​ខាងស្ដាំ​រយះ​ចេញ​ឈាម ។ ភ្លាម​នោះ​មិត្ត​ភ​ក្កិ​របស់​នារី​រង​គ្រោះ​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​លាង​របួស ចំណែក​ឯ​ជន​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​ប្រគល់​ជូន​ទៅ​នគរបាល​ចតុមុខ ដើម្បី​យក​ទៅ​ធ្វើការ​សួរនាំ​។

ក្រោយ​ពី​នាំ​ខ្លួន​ស្ត្រី​បង្ក​ទៅ​ដល់​ប៉ុស្តិ៍​ស្ត្រី​ខាងលើ​នេះ​បាន​និយាយ​ស្ដាប់​គ្នា​មិន​បាន គឺ​សមត្ថកិច្ច​សួរ​លិច​គាត់​ឆ្លើយ​កើត ហាក់បីដូចជា​មាន​សតិ​មិន​ប្រក្រតី ហើយ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា មក​ពី​នារី​រង​គ្រោះ​ខាងលើ​ហ្នឹង គឺ​លួច​យក​អាវទ្រនាប់​របស់​គាត់ ទើប​ធ្វើ​ឱ្យ​គាត់​ខឹង​ក៏​យក​កន្ត្រៃ​ដេញ​ចាក់​តែ​ម្ដង​។

បន្ទាប់​ពី​នារី​រង​គ្រោះ​ចេញពី​មន្ទីរពេទ្យ​មក​វិញ គាត់​បានឃើញ​សភាព​ស្ត្រី​ខាងលើ​នេះ គឺ​និយាយ​ស្ដាប់​គ្នា​មិន​បាន ថែម​ទាំង​ចោទប្រកាន់​ថា គាត់​លួច​អាវទ្រនាប់​ទៀត​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​សម្រេចចិត្ត​មិន​ដាក់​ពាក្យបណ្ដឹង​ទេ គឺ​គ្រាន់តែ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចតុមុខ បញ្ជូន​ខ្លួន​ស្ត្រី​ខាងលើ​ទៅ​កាន់​មណ្ឌល​កែប្រែ ដើម្បី​ឱ្យ​គាត់​មាន​សតិ​ល្អ​ប្រសើរ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ