ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ប​បួស​ស្ត្រី​៥​នាក់​… ស្រាប់តែ​គំរាម​ថៅកែ​ភោជនីយដ្ឋាន​ជំរិត​ទារប្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្អើល​សមត្ថកិច្ច ទាំង​ប៉ូលិស ទាំង​អាវុធហត្ថ បន្ទាប់​ពី​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ប្រើ​ល្បិច​រូបភាព​ចូល​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន រួច​បបួល​ស្ត្រីជន​ជាតិចិន​ចំនួន​៥​នាក់​ថា ទៅ​ដើរ​លេង​ខាងក្រៅ ស្រាប់តែ​ទៅ​បាត់​រហូត ហើយ​ទូរស័ព្ទ​គំរាម​ជម្រិត​ទារប្រាក់​ពី​ថៅកែ​ភោជនីយដ្ឋាន​ឲ្យ​វេរ​លុយ​ចំនួន​២​ដង​ជា​ស្រេច…

រាជធានី​ភ្នំពេញ ៖ ផ្អើល​សមត្ថកិច្ច ទាំង​ប៉ូលិស ទាំង​អាវុធហត្ថ បន្ទាប់​ពី​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ប្រើ​ល្បិច​រូបភាព​ចូល​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន រួច​បបួល​ស្ត្រីជន​ជាតិចិន​ចំនួន​៥​នាក់​ថា ទៅ​ដើរ​លេង​ខាងក្រៅ ស្រាប់តែ​ទៅ​បាត់​រហូត ហើយ​ទូរស័ព្ទ​គំរាម​ជម្រិត​ទារប្រាក់​ពី​ថៅកែ​ភោជនីយដ្ឋាន​ឲ្យ​វេរ​លុយ​ចំនួន​២​ដង​ជា​ស្រេច ហើយ​នៅ​តែ​មិន​ទាន់​ដោះ​លែង​ជន​រង​គ្រោះ​មក​ទៀត ទើប​បែកធ្លាយ​រឿង​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ ផ្អើល​ឆោឡោ​រហូត​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​នៅ​កន្លែង​ភោជនីយដ្ឋាន ថា​ត​ឌី​ង ស្ថិត​នៅ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​រយៈ​ការ​បំភ្លឺ​ពី​ជនជាតិ​ចិន​ម្ចាស់​ភោជនីយដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​២០ មេ​សា បុរស​ជនសង្ស័យ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ TOP1 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ចូល​មក​ផឹកស៊ី មួយសន្ទុះ​ក្រោយមក​និយាយ​ប្រាប់​ថៅកែ​ឲ្យ​រក​ស្ត្រីជន​ជាតិចិន​៥​នាក់ (​ស្ត្រី​ខ្មែរ​មិន​យក​ទេ​) ដើម្បី​មក​អង្គុយ​ផឹក​កំដរ​លេង​ជាមួយ​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​នោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​៥​នាក់ ស្ត្រី​រង​គ្រោះ​៥​នាក់​ជា​ជនជាតិ​ចិន​ទាំងអស់ នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​ម៉ោង​៩​យប់ ក្រោយមក​ក្រុម​ជនសង្ស័យ​ប្រាប់​ថា សុំ​នាំ​ក្រុម​ស្ត្រី​ទាំង​៥​នាក់​នោះ​ចេញ​ទៅ​ដើរ​លេង​មួយ​ភ្លែត ហើយ​ក៏​នាំ​គ្នា​ឡើង​ជិះ​រថយន្ត TOP1 ខាងលើ​ចាកចេញ​ទៅ​បាត់ មិនដឹង​ថា​ទៅ​ដល់​ណា ស្រាប់តែ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ក្រុម​ជនសង្ស័យ​ទូរស័ព្ទ មក​គំរាម​ជម្រិត​ទារប្រាក់​ចំនួន​១០​ម៉ឺន​យ៉េន​ជា​ថ្នូរ​នឹង​ដោះ​លែង​ស្ត្រី​ចិន​៥​នាក់​ទៅ​វិញ ទើប​ភ័យ​ស្លន់ស្លោ​ចរចា ផ្ញើ​វេរ​លុយ លើក​ទី​១ ចំនួន​១៩០០០​យ៉េន តែ​ក្រុម​ជនសង្ស័យ​មិន​ព្រម​ដោះ​លែង ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​៤​ព្រឹក ថ្ងៃ​ទី​២១ មេ​សា​នេះ ជនសង្ស័យ​ទាមទារ​លុយ​បន្ថែម ថៅកែ​ភោជនីយដ្ឋាន​ក៏​វេរ​លុយ​ជា​លើក​ទី​២ ចំនួន​៣២០០០០​យ៉េន​បន្ថែម​ទៀត ថា​នឹង​ដោះ​លែង​ស្ត្រីជន​ជាតិចិន​៣​នាក់​មក​សិន នៅ​តែ​មិនឃើញ​ដោះ​លែង​ជន​រង​គ្រោះ​ដដែល ។ ក្រោយមក​ថៅកែ​ភោជនីយដ្ឋាន​កាន់តែ​ភ័យ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ផ្អើល​ឆោឡោ ទាំង​ប៉ូលិស ទាំង​អាវុធហត្ថ ចុះ​ទៅ​សាកសួរ​ដល់​ភោជនីយដ្ឋាន តែ​ម្តង​។

ក្រុម​ស្ត្រីជន​រង​គ្រោះ រហូត​មក​ដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២១ មេ​សា​នេះ​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ ក្រុម​ជនសង្ស័យ​ដោះ​លែង​មក​ទៀត កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ស្រាវជ្រាវ តាម​ស្វែងរក​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ