ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​ក្រុម​ច្បាំង​គ្នា របួសធ្ងន់​ស្រាល​ច្រើន​នាក់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ច្បាំង​ចាញ់​ភាគី​ម្ខាង​ទៀត​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា តែ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ភាគី​ដែល​ឈ្នះ​បាន​ម្នាក់ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ មេ​សា នៅ​ចំណុច​រោង​កាត់សក់​មួយ​កន្លែង ដែល​ស្ថិត​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ច្បាំង​ចាញ់​ភាគី​ម្ខាង​ទៀត​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា តែ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ភាគី​ដែល​ឈ្នះ​បាន​ម្នាក់ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ មេ​សា នៅ​ចំណុច​រោង​កាត់សក់​មួយ​កន្លែង ដែល​ស្ថិត​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​សមត្ថកិច្ច​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ភាគី​ដែល​ឈ្នះ​មាន​បក្ខពួក​ប្រមាណ​ពី​៦​នាក់​ទៅ​៧​នាក់ ប្រហាក់ប្រហែល​នឹង​ភាគី​ដែល​ចាញ់​ដែរ ប៉ុន្តែ​ក្រោយ​កើតហេតុ កម្លាំង​អធិការ​ស្រុក​ប​វេ​ល​បាន​ធ្វើការ​ស្រាវ​ឃាត់​ភាគី​ដែល​ច្បាំង​ឈ្នះ​បាន​ម្នាក់​ឈ្មោះ​យ៉ុ​ន កែវ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ ខណ​:​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។

ដោយឡែក​អ្នក​របួស​ចំនួន​៥​នាក់​ដោយសារ​គួ​សត្រូវ​កាប់​គ្មាន​ប្រណី​នោះ រួម​មាន ១-​ឈ្មោះ​ម៉ា​ប់ ទុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​ជើង​ខាងឆ្វេង​ធ្ងន់ ២-​ឈ្មោះ សំ កឿ​ន ហៅ ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល របួស​ជង្គង់​ខាងឆ្វេង​ធ្ងន់ ៣-​ឈ្មោះ​ព្រឹ​ត វិ​រះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​ត្រចៀក​ខាងឆ្វេង​ស្រាល ៤-​ឈ្មោះ​ព្រឹ​ត ណា​រិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភួ​មិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​កំភួនជើង​ខាងឆ្វេង​ស្រាល និង​៥-​ឈ្មោះ​ឆ​ន ផា ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល របួស​ស្មា​ខាងឆ្វេង​ស្រាល​។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​ឈ្មោះ​ឆ​ន ជា នេះ​បាន​រង​គ្រោះ​ដោយសារ​គាត់​ស្ទុះ​ទៅ​ជួយ​កូន ទើបត្រូវ​ក្រុម​ជន​ដៃដល់​កាប់​ត្រូវ​ទាំង​ម្ដាយ​ទាំង​កូន​តែ​ម្ដង​។

ជុំវិញ​ករណី​ហិង្សា​​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ បើ​តាម​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​យ៉ាងតិច​ចំនួន​៧​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ​និង​ដំបង បាន​លើកគ្នា​ជិះ​ម៉ូតូ​ទៅ​កាប់ និង​វាយ​ក្រុម​ម្ខាង​ទៀត ខណៈ​ដែល​កំពុង​អង្គុយ​ជជែក​គ្នា​នៅ​ក្នុង​រោង​កាត់សក់​មួយ​កន្លែង នៅ​ចំណុច​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​សាកសួរ​ព័ត៌មាន​បឋម​ដែល​កម្លាំង​ជំនាញ​ទ​ទូល​បាន ក្រុម​ក្មេង​ទាំង​២​ក្រុម​នេះ​ទំនង​ធ្លាប់​មានការ​ប៉ះទង្គិច​គ្នា​កន្លង​មក ទើប​ក្រុម​ម្ខាង​តាម​ឆ្មក់​ទៅ​កាប់​ទាំង​កំរោល​តែ​ម្ដង​។ ទោះបីជា​យ៉ាងណា លោកស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​អធិការ​ស្រុក​ប​វេ​ល​បាន​តាម​ឃាត់ខ្លួន​ក្រុម​ដៃដល់​បាន​ម្នាក់ ហើយ​ក៏​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ផង​ដែរ ព្រោះ​មន្ត្រី​ជំនាញ​បាន​ស្គាល់​សាវតា​ពួក​គេ​បាន​ខ្លះ​ៗ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ