ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ឪពុក​ដេក​ស្លា.ប់​ក្នុង​ថ្លុក​ឈាម… ​កូនប្រុស​រត់ឡើង​ទៅ​សំងំ​លើ​ផ្ទះ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​កូនប្រុស​បង្កើត​កាប់​4​ពូថៅ បណ្តាល​ឱ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​ខឹង​ឪពុក​បោក​ទូរស័ព្ទ​គេ​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩…

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​កូនប្រុស​បង្កើត​កាប់​4​ពូថៅ បណ្តាល​ឱ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​ខឹង​ឪពុក​បោក​ទូរស័ព្ទ​គេ​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រៃ​រូង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

កូន​ដែល​ជា​ជន​បង្ក​ខាងលើ​ឈ្មោះ ឡេ​ង ហន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ចំណែក​បុរស​ជា​ឪពុក ដែល​ត្រូវ​កូន​កាប់​ស្លាប់​ឈ្នោះ ឡេ​ង សៅ អាយុ​៥០​ឆ្នាំ អ្នក​ទាំង​2​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បានឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ ជន​រង​គ្រោះ និង​កូនប្រុស រួម​ជាមួយ​អ្នក​ជិតខាង​ម្នាក់​ទៀត​បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ​កើតហេតុ លុះ​ផឹក​ដល់​កណ្តាល​យប់ អ្នក​ជិតខាង​ក៏​ទៅ​ផ្ទះ​វិញ​បាត់ នៅ​សល់​តែ​ឪពុក​និង​កូន​នៅ​ផឹក​បណ្តើរ​និយាយ​គ្នា​បណ្តើរ រហូត​ដល់​ម៉ោង​4​ទៀប​ភ្លឺ មិនដឹង​មូលហេតុ​អ្វី ស្រាប់តែ​បុរស​ជា​ឪពុក​ឡើង​ទៅ​លើ​ផ្ទះ​យក​ទូរស័ព្ទ​កូនប្រុស​បោក​បែក​អស់​។

លោក​អធិការ​បន្ត​ថា ភ្លាម​ៗ​នោះ​កូន​បាន​សួរ​ថា »​ម៉េច​ក៏​បោក​ទូរស័ព្ទ​ខ្ញុំ​បែក​អស់​ចឹ​ង​» ឪពុក​ក៏​តប​ថា «អញ​​បោក​កុំឱ្យ​ហ្អែ​ង​មានអី​មើល​ទៀត​»​។ លឺ​បែប​នេះ កូនប្រុស​ឆេះដុំ តែ​មិនដឹង​ធ្វើ​អី​បាន ក៏​យក​ព្រនុង​ទៅ​វាយ​ក្របី​នៅ​មុខ​ផ្ទះ ចំណែក​ឪពុក​ឃើញ​បែប​នេះ ក៏​ចុះពីលើផ្ទះ​ស្ទុះ​ទៅ​ធាក់​កូនប្រុស​1​ជើង​ចំ​កណ្តាល​មុខ ទើប​ធ្វើ​ឱ្យ​កូនប្រុស​ខឹង​កាន់តែ​ខ្លាំង ក៏​ស្ទុះ​ទៅ​យក​ពូថៅ កាប់​ឪពុក​ចំនួន​4​ពូថៅ ដោយ​1​ពូថៅ​ត្រូវ​ជង្គង់ 1​ពូថៅ​ត្រូវ​ដើមទ្រូង 1​ពូថៅ​ត្រូវ​ក្រោម​ក្លៀក​ស្តាំ និង​1​ពូថៅ​ទៀត​ត្រូវ​កញ្ចឹងក បណ្តាល​ឱ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​កូនប្រុស​ក៏​រត់ឡើង​ទៅ​សំងំ​នៅ​លើ​ផ្ទះ ដោយ​មិន​បានរ​ត់ទៅ​ណា​ទេ រហូត​ទាល់តែ​សមត្ថកិច្ច​ទៅ​ដល់ និង​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

ដោយឡែក​ប្រភព​ពី​អ្នក​ជិតខាង ក៏​ដូច​ជា​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ក៏​ជា​មនុស្ស​ខូច​ណាស់​ដែរ ដោយ​កន្លង​មក​ឱ្យ​តែ​ស្រវឹង គឺ​តែងតែ​ជេរ​បញ្ចោរ និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន​ជា​និច្ច ហើយ​លើក​នេះ​ទំនងជា​កូនប្រុស​ទ្រាំ​លែង​បាន​ហើយ​មើលទៅ ទើប​ដាច់​ចិត្ត​កាប់សម្លាប់​ឪពុក​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ