ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ភ្ញៀវ​ដេក​ក្នុងផ្ទះ​សំណាក់ ម្នាក់​ៗ​នាំ​គ្នារ​ត់រក​ព្រះ​អាយុ​នៅ​ក្រុង​បា​វិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះសំណាក់ «​គឹ​ម លី​» យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​ភ្ញៀវ​ដេក​ក្នុងផ្ទះ​សំណាក់​ភ័យ​ស្លន់ស្លោ ខណៈ​កំពុង​ដេក​លង់លក់​នា​ពេល​ទៀប​ភ្លឺ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្ញាក់ផ្អើល​ដែរ នាំ​គ្នា​ប្តឹង​សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ និង​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះសំណាក់ «​គឹ​ម លី​» យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​ភ្ញៀវ​ដេក​ក្នុងផ្ទះ​សំណាក់​ភ័យ​ស្លន់ស្លោ ខណៈ​កំពុង​ដេក​លង់លក់​នា​ពេល​ទៀប​ភ្លឺ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្ញាក់ផ្អើល​ដែរ នាំ​គ្នា​ប្តឹង​សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ និង​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​បា​វិត ឲ្យ​មក​ជួយ​អន្តរាគមន៍​។ ហេតុការណ៍​ពន្លត់​អគ្គិភ័យ​នេះ ប្រើប្រាស់​រថយន្ត​បាញ់​ពន្លត់​អស់​៤​គ្រឿង ទើប​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​។

បើ​តាម​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ទៀប ភ្លឺ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​សំណាក់ «​គឹ​ម​លី​» ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ព្រមទាំង​រង​ការ​ខូចខាត​ដំបូល​ផ្នែក​ខាងលើ និង​សម្ភារៈ​មួយ​ចំនួន​ធំ​ផង​ដែរ​។ ហើយ​ការ​ពន្លត់​អគ្គិភ័យ​នេះ​ដែរ គឺ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​របស់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​នគ​បាល​ខេត្ត​១​គ្រឿង រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​របស់​កម្លាំង​កងរាជ​អាវុធហត្ថ​ក្រុង​បា​វិត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង បាន​ធ្វើការ​ពន្លត់​បាន​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​។

ចំណែក​ទំហំ​នៃ​ការ​ខូចខាត​មិន​ទាន់​ដឹង​ថា ខូចខាត​ប៉ុន្មាន​នោះ​ដែរ​។ ដោយ​កន្លង​មក​លោក​ម៉ែ​ន វិបុល អភិ​បាល​ខេត្តស្វាយរៀង ក៏​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​ដែល​បណ្តាល​មក​ពី​ភ្លើងទៀន ភ្លើង​ធូប ភ្លើងអគ្គិសនី ភ្លើងចង្ក្រាន​ជាដើម​។ លទ្ធផល​យ៉ាង​ណា​សូម​ផ្តល់​ព័ត៌មាន​តាម​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ