នឹក​ម៉ែ​ណាស់​ពេល​មើល​វី​ដេ​អូ​នេះ​រួច


រាជធានី​ភ្នំពេញ​ ៖ ម៉ែ​ជា​ព្រះ​រស់ និង​ជា​អ្នក​បង្កើត​យើង ហើយ​លោកជា​អ្នក​មានគុណ​ដ៏​មហា​ធំធេង មិន​អាច​​កាត់ថ្លៃ​បាន ទោះ​សមុទ្រ​ជា​ទឹកខ្មៅ និង​ផ្ទៃមេឃ​ជា​ផ្ទាំង​ក្រដាស ក៏​មិន​អាច​សរសេរ​រ៉ាយរ៉ាប់ ពី​មហា​ព្រះ​គុណ​របស់​លោក​បាន​ដែរ​។ វី​ដេ​អូ​ខ្លី ដែល​បង្ហាញ​ពី​ការ​តស៊ូ​របស់​ក្មេង​ស្រី​ម្នាក់ ដើម្បី​តបស្នង​សងគុណ​ដល់​ម្តាយ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ថតភាព​នៅ​ក្នុង​សង្គម ជា​ពិសេសការ​ចាក​ឆ្ងាយ​ពី​ផ្ទះ​ដើម្បី​ស្វែងរក​នូវ​ជីវិត​ឲ្យ​បាន​​ប្រសើរ​ជាង​មុន និង​ការ​បង្ខំចិត្ត​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត និង​មនុស្ស​ជាទី​ស្រលាញ់​។ ស្ទើរ​ទប់ទឹក​ភ្នែក​​មិន​បាន​ពេល​មើល​វី​ដេ​អូ​ខ្លី​នេះ ជា​ពិសេស​វា​បាន​អប់រំ​ឲ្យ​កូន​ៗ​ចេះ​តបស្នង​សងគុណ​ដល់​អ្នក​មាន​គុណ និង​ខិតខំ​តស៊ូ​រៀនសូត្រ​។

ពាក្យ​ម៉ែ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​កូនស្រី​ភ្លឺភ្នែក (​មាន​វី​ដេ​អូ​) ៖ ក្នុង​វី​ដេ​អូ​ខ្លី​ក្រោម​ចំណងជើង «​ឆ្ងាយ​ផ្ទះ» បាន​រៀប​រាប់​ពី​ជីវិត​ម្តាយ និង​កូនស្រី​ដែល​រស់នៅ​ក្នុង​ជីវភាព​លំបាកលំបិន​។ ដោយ​ឃើញ​ម្តាយ​ពិបាក​ពេក កូនស្រី​ចង់​​ឈប់​រៀន ហើយ​ទៅ​ធ្វើការ​រោងចក្រ បន្ទាប់​ពី​កូនស្រី​សួរ​សុំ​ម្តាយ ម្តាយ​បាន​ឆ្លើយ​តប​វិញ​ថា «​ម៉ែ​មិន​ចង់​ឲ្យ​កូន​ឯង​ធ្វើ​ជា​ចង្កៀង​ទេ តែ​ចង់​ឲ្យ​កូន​ធ្វើ​ជា​ព្រះ​ចន្ទ ដែល​អាច​បំភ្លឺលោក​បាន​»​។

ពាក្យ​សំដី​នេះ​បាន​ដាស់តឿន​ឲ្យ​កូន​ៗ​គ្រប់​រូប​ខិតខំ​រៀនសូត្រ​ ដើម្បី​ទទួល​បាន​នូវ​អនាគត​ភ្លឺស្វាង ជា​ជាង​បោះបង់​ការ​សិក្សា​ព្រោះថា វិជ្ជា​ជា​ទ្រព្យ​តែ​មួយ​គត់​ដែល​អាច​ជួយ​ជីវិត​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ ៕ ដោយ​សហ​ការ

ឆ្ងាយផ្ទះ

គ្មាននរណាម្នាក់ចង់ចាកឆ្ងាយពីផ្ទះ និងមនុស្សដែលខ្លួនស្រលាញ់នោះទេ។ ដោយព្រោះជីវភាព ភាពកត្តញូ និងចង់តបស្នង គុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ម្តាយ ក្មេងស្រីម្នាក់បានចាកឆ្ងាយពីស្រុកកំណើត និងមនុស្សជាទីស្រលាញ់របស់នាង។ សូមចូលរួម Like និងShare វីដេអូនេះដើម្បីឲ្យបងប្អូនដែលធ្វើដំណើរត្រលប់ទៅលេងស្រុកបានទស្សនា និងសូមជូនពរបងប្អូនទាំងអស់នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរឲ្យជួបតែសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។ #ផ្ទះមេគង្គ #ធ្វើឲ្យជីវិតល្អប្រសើរ #MekongHomes #ImproveLives

បាន​បង្ហោះ​ដោយ ផ្ទះមេគង្គ – Mekong Homes នៅ ព្រហស្បតិ៍ 11 មេសា 2019
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ