ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្រហារ​ប្រពន្ធ​ស្លា.ប់​ក្នុង​ថ្លុកឈាម រីឯ​បុរស​ជា​ប្តី​ធ្វើ​អត្តឃា.ត​តាម​ក្រោយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជា​ប្តី​ចុង​បាន​យក​កាំបិត​ផ្គាក់​អត់​ដង​មក​កាប់​ទៅ​លើ​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បន្ទាប់​មក​បុរស​ជា​ប្តី​ចុង​បាន​យក​ក្រមា​ពណ៌​ក្រហម​មក​ចង​.​ក​សម្លាប់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​រហូត​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៤…

ខេត្តសៀមរាប ៖ បុរស​ជា​ប្តី​ចុង​បាន​យក​កាំបិត​ផ្គាក់​អត់​ដង​មក​កាប់​ទៅ​លើ​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បន្ទាប់​មក​បុរស​ជា​ប្តី​ចុង​បាន​យក​ក្រមា​ពណ៌​ក្រហម​មក​ចង​.​ក​សម្លាប់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​រហូត​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៤ ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ចុង​ឈ្មោះ ខាត់ ហឿ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ សឿ​ម ចេ​ត អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា មូលហេតុ​បណ្តាល​មក​ពី​ជនសង្ស័យ​ជា​ប្តី​ចុង​ស្រវឹងស្រា ហើយ​ទាស់​ពាក្យ​សម្តី​គ្នា បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​ចុង​បាន​យក​កាំបិត​ផ្គាក់​អត់​ដង​មក​កាប់​ជា​ច្រើន​កាំបិត​ទៅ​លើ​ផ្ទៃមុខ​ប្រពន្ធ និង​ចំ​កែងដៃ​ខាងស្តាំ កដៃ​ខាងស្តាំ និង​ចង្អុលដៃ​ខាង​ធ្វេ​ង បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​ចុង​បាន​យក​ក្រមា​មក​ចង​.​ក​សម្លាប់​ខ្លួនឯង​ផង​ដែរ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ប្រគល់​សព​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ទៅ​ឱ្យ​សាច់ញាតិ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ