ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​ចិន​បង្កាត់​សមរភូមិ​ពាក្យ​សម្តី​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​អា​មេ​រិ​ក​កំពុង​បង្ក​បញ្ហា​ម្តងទៀត​ជាមួយ​អ្វី​ដែល​គេ​ហៅ​ថា​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​។ ស្ថានទូត​ចិន​បាន​សរសេរ​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​សរសេរ​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​ផ្តល់​ផលប្រយោជន៍​ដល់​ចិន​ច្រើន​។ ស្ថានទូត​អា​មេ​រិ​កបាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩​ខែមេសា​ថា « ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា…

រាជធានីភ្នំពេញ ៖ ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​អា​មេ​រិ​ក​កំពុង​បង្ក​បញ្ហា​ម្តងទៀត​ជាមួយ​អ្វី​ដែល​គេ​ហៅ​ថា​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​។

ស្ថានទូត​ចិន​បាន​សរសេរ​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​សរសេរ​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​ផ្តល់​ផលប្រយោជន៍​ដល់​ចិន​ច្រើន​។

ស្ថានទូត​អា​មេ​រិ​កបាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩​ខែមេសា​ថា « ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ ខាង ប្រទេស​ចិន​»។

ស្ថានទូត​អា​មេ​រិ​ក​និយាយ​ទៀត​ថា ប្រហែល ៨៧% នៃ​ទំនិញ​ដោះ​ដូរ​គ្នា​គឺជា​ទំនិញ​នាំ​ចូល​មក ពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​អោយ​មានការ​ងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ​។

អា​មេ​រិ​ក​ចោទ​កម្ពុជា​ថា​នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញ ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល មានការ​ពឹងផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន​។

ចំណែក​ស្ថានទូត​ចិន​នៅ​កម្ពុជា​វិញ​ក៏​បាន​វាយបក​ទៅ​អា​មេ​រិ​ក​វិញ​នៅ​ថ្ងៃ​ទី​២០​ខែមេសា​ថា «​​មិត្ត​កម្ពុជា​ទាំងអស់​ចូរ​ប្រុង​ប្រយ័ត្ន​! សហរដ្ឋអាមេរិក​កំពុង​តែ​បង្ក​បញ្ហា​ម្តងទៀត​ជាមួយ នឹង​អ្វី​ដែល​គេ​ហៅ​ថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ