ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិនកើត​មហារីក​ថ្លើម​ទេ បើ​ធ្វើ​ដូចនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រឈម​ខ្ពស់​ជាងគេ​នឹង​មហារីក​ថ្លើម​គឺ​ដោយសារ​តែ​ជំងឺ​ក្រិន​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ និង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​គ្រឿង​ស្រវឹង​។ ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ដោយសារ​តែ​មូលហេតុ​ច្រើន​ណាស់ ហើយ​ក៏​ជា​កត្តា​ប្រឈម​មួយ​របស់​មហារីក​ថ្លើម​ដែរ​។ កត្តា​ប្រឈម​នឹង​មហារីក​ថ្លើម​លើ​ជំងឺ​ក្រិន​ថ្លើម​នោះ​គឺជា​មនុស្ស​ប្រុស អាយុ​ចាប់ពី ៥៥​ឆ្នាំ​ឡើង​ទៅ មនុស្ស​ធាត់​ជ្រុល…

ការ​ប្រឈម​ខ្ពស់​ជាងគេ​នឹង​មហារីក​ថ្លើម​គឺ​ដោយសារ​តែ​ជំងឺ​ក្រិន​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ និង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​គ្រឿង​ស្រវឹង​។

ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ដោយសារ​តែ​មូលហេតុ​ច្រើន​ណាស់ ហើយ​ក៏​ជា​កត្តា​ប្រឈម​មួយ​របស់​មហារីក​ថ្លើម​ដែរ​។ កត្តា​ប្រឈម​នឹង​មហារីក​ថ្លើម​លើ​ជំងឺ​ក្រិន​ថ្លើម​នោះ​គឺជា​មនុស្ស​ប្រុស អាយុ​ចាប់ពី ៥៥​ឆ្នាំ​ឡើង​ទៅ មនុស្ស​ធាត់​ជ្រុល មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន និង​មាន​ចំនួន​ជាតិ​ដែក​ច្រើន​ពេក​ក្នុង​ឈាម​។

ជំងឺ​រលាក​ថ្លើម​ប្រភេទ B ក៏​ជា​កត្តា​ប្រឈម​នឹង​មហារីក​ថ្លើម​ដែរ​ទោះបីជា​មិន​បង្ក​ជា​ជំងឺ​ក្រិន​ថ្លើម​ក៏​ដោយ​។

ដូច្នេះ​បើសិនជា​អ្នក​មិន​ចង់​កើត​មហារីក​ថ្លើម អ្នក​មិន​ត្រូវ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ឡើយ​ ។ ​ទន្ទឹម​នោះ​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ផង​ដែរ​ការពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​និង​សេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ