ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​​ក្មេង​៧​ឆ្នាំ​រត់​តោង​គោ​យន្ត​ បែរជា​ជួបគ្រោះអកុសលយ៉ាងរន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​រ​ត់ទៅ​តោង​គោ​យន្ត​កន្ត្រៃ​ដែលមាន​ដឹក​ធុងបាស និង​មេក្រូ ​តែ​ចៃដន្យ​ក្មេង​ប្រុស​នោះ​របូតដៃធ្លាក់​ ក៏ត្រូវ​​កង់គោយន្តកិន បណ្តាល​ឱ្យ​បែកក្បាលធ្លាយខួរស្លាប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ។ ហេតុការណ៍​​​ខាងលើ​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៩ ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​រ​ត់ទៅ​តោង​គោ​យន្ត​កន្ត្រៃ​ដែលមាន​ដឹក​ធុងបាស និង​មេក្រូ ​តែ​ចៃដន្យ​ក្មេង​ប្រុស​នោះ​របូតដៃធ្លាក់​ ក៏ត្រូវ​​កង់គោយន្តកិន បណ្តាល​ឱ្យ​បែកក្បាលធ្លាយខួរស្លាប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ។

ហេតុការណ៍​​​ខាងលើ​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ លើ​ផ្លូវ​បេតុង ក្នុង​បរិវេណ​វត្ត​រលំ​ជ្រៃ ស្ថិត​ក្នុងភូមិ​រលំ​ជ្រៃ ឃុំ ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ ស្រុក បាន​ឲ្យ​ដឹង​ថា​ ​ក្មេង​ប្រុស​ដែលស្លាប់​ខាងលើ​​ឈ្មោះ ឡិ តុលា អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​រលំ​ជ្រៃ ឃុំ ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ ។ ចំណែក​អ្នក​បើកបរ​​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​មុ​យ ហាន់​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​រលំ​ជ្រៃ ឃុំ ភូមិ​ថ្មី ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​

​លោក​អធិការ​រង​បាន​បញ្ជាក់​ថា​ ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ពិធី​រាំ​ធុងបាស​ក្នុង​វត្ត​ត្រូវ​បាន​បញ្ចប់ ក៏​រៀបចំ​ដឹក​ធុងបាស​ និង​អូស​ម៉ាស៊ីនភ្លើង​ចេញពី​វត្ត ស្រប​ពេល​នោះ​​កុមា​រា​រង​គ្រោះ​បាន​រត់​តោង​គោ​យន្ត តែ​​ចៃដន្យ​ក្មេងប្រុស​រងគ្រោះ​​នោះ​បាន​របូតដៃ​ធ្លាក់​ ក៏​ត្រូវ​កង់​គោ​យន្ត​ខាងក្រោយ​កិន​ចំ​​ក្បាល បណ្តាល​ឱ្យ​​បែកធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​អា​ណោ​ច​អាធ័ម​ ។

ក្រោយពេលកើតហេតុ ​សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​គោ​យន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភូមិ​ថ្មី​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ