ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​២​ស្រុក​ទៀត​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ​មានស្រុក​ចំនួន​២ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​​ប៉ះពាល់​២​ស្រុក​ដែល​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​៥៤​ខ្នង ខូចខាត​ធ្ងន់ធ្ងរ​១០​ខ្នង រោង​ម៉ាស៊ីន​២​កន្លែង និង​ម៉ូតូ​២​គ្រឿង កាលពី​ល្ងាច​ថ្ងៃ​ទី​១៧…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ​មានស្រុក​ចំនួន​២ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​​ប៉ះពាល់​២​ស្រុក​ដែល​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​៥៤​ខ្នង ខូចខាត​ធ្ងន់ធ្ងរ​១០​ខ្នង រោង​ម៉ាស៊ីន​២​កន្លែង និង​ម៉ូតូ​២​គ្រឿង កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តបន្ទាយមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្រុក​ចំនួន​២​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់ គឺ​ស្រុក​មង្គល​បូ​រី ប៉ះពាល់​២​ឃុំ​មាន ១-​ឃុំ​អូរ​ប្រាសាទ​ប៉ះពាល់​១​ខ្នង​ប៉ើង​ដំបូល ២-​ឃុំ​រហាត់ទឹក ប៉ះពាល់​៣​ភូមិ គឺ​ភូមិ​អូរ​ដ​ង្ក​ខូចខាត​១​ខ្នង​ធ្ងន់ធ្ងរ និង​ម៉ូតូ​២​គ្រឿង​ខូចខាត​ទាំងស្រុង​, ភូមិ​ថ្នល់​បត​ខូចខាត​៨​ខ្នង ក្នុង​នោះ​រោង​ម៉ាស៊ីន​២​កន្លែង​ត្រូវ​បាន​ប៉ើង​ដំបូល និង​ភូមិ​រហាត់ទឹក​ខូចខាត​៣​ខ្នង​ប៉ើង​ដំបូល​។ ចំណែក​ស្រុក​ស្វាយចេក ប៉ះពាល់​ខូចខាត​៤០​ខ្នង ដែល​នៅ​ភូមិ​-​ឃុំ​តា​បែន​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី បាន​ប្រាប់​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​នៅ​ឃុំ​រហាត់ទឹក រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសំបែង​បងប្អូន​ប្រជាពលរដ្ឋ​១៤​ខ្នង​រង​ការ​ខូចខាត ធ្ងន់ធ្ងរ​១​ខ្នង​បាន​បាក់​ទាំងស្រុង បណ្តាល​ឱ្យ​សង្កត់​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ​២​គ្រឿង​។ ហើយ​ពេល​នេះ​កងកម្លាំង​បាន​ចុះ​អន្តរា​គមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ដោយ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ