ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​៣​ថ្ងៃ​នៅ​មណ្ឌលគិរី​ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ មិន​ដូច​ខេត្ត​មានការ​កើនឡើង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តមណ្ឌលគិរី ក្នុង​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤-១៥…

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តមណ្ឌលគិរី ក្នុង​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤-១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ប្រមាណ​​ចំនួន​២៥ ៩៣០​នាក់ ក្នុង​នោះ​ទេសចរ​ជាតិប្រមាណ​ជា​២៥.៤៩១​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​៤៣៩​នាក់ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ សរុប​ចំនួន​២២ ៦២៣​នាក់ ក្នុង​នោះ​ទេសចរ​អន្តរជាតិ​ចំនួន​៣៩៧​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ។

នា​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​សង្ក្រាន្ត​មណ្ឌលគិរី ដែល​ប្រព្រឹត្តិ​ទៅ​នៅ​លើ​សួនឧទ្យាន​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ក្រុមការងារ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សម្ព័ន្ធ​យុវជន​ស្រា​លាញ់​សន្តិភាព និង​តាម​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រួម​ទាំង​អាជីវករ​ទាំងអស់ ដែល​បាន​សហការ​គ្នា ដែល​បាន​ញុ់ាំ​ង​ឱ្យ​ព្រឹត្តិការណ៍​កើតឡើង​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​ស្រប​ទៅ​នឹង​ផែនការ​ណែនាំ​របស់​គណៈ​កម្មាធិការ​បុណ្យ​ជាតិ និង​អន្តរជាតិ ស្តី​ពី​ការ​រៀបចំ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

អភិបាលខេត្ត​បន្ថែម​ថា ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ការ​ប្រតិបត្តិ​នូវ​ជំនឿ ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូ​ផង់​ដែល​បាន​បន្សល់​ទុក​តាំងពី​បុរាណ​រៀង​មក​។ លោក​បាន​ណែនាំ​ដល់​កងកម្លាំង​សមត្ថកិច្ច និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​សន្តិសុខ​សណ្តាប់​សាធា​រណៈ​នៅ​តាម​គោលដៅ​សំខាន់​ៗ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ចរាចរណ៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​កំសាន្ត​នៅ​ខេត្តមណ្ឌល​គិរី ហើយ​ក៏​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា​។

លោក ឈឹ​ម កាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​មាន​ប្រសាសន៍​ថា សង្ក្រាន្ត​មណ្ឌលគិរី ដែល​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​សាលាខេត្ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏​ប្រពៃណី​នៃ​ជាតិខ្មែរ​យើង​។ ម្យ៉ាងទៀត​ជា​ខេត្ត​ភូមិ​ភាគ​ឥ​សាន ស្រប​ពេល​ដែល​ប្រទេស​មាន​សន្តិភាព ប្រជាជន​មាន​ជីវភាព​ធូរធា ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ទេសភាព​ក្នុង​ខេត្ត មាន​លក្ខណៈ​អំណោយផល​ល្អ វប្បធម៌​ប្រពៃណី​ជនជាតិ ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​ឱ្យ​មានការ​កើនឡើង ដើម្បី​ជា​មុខមាត់​សម្រាប់​ខេត្តមណ្ឌលគិរី​។

លោក បន្ថែម​ថា សង្ក្រាន្ត​មណ្ឌលគិរី​ឆ្នាំ​នេះ រួម​មានការ​ទស្សនា​ភូមិ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច សាស់​យក្ស ការ​លេងល្បែង​ប្រជាប្រិយ​នានា ការ​ទស្សនា​កម្មវិធី​ក្នុង​តំបន់​ត្រជាក់ចិត្ត និង​មានការ​ដាក់​តាំង​ពិ​ព័​ណ៍​ផលិតផល​ក្នុងស្រុក ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​មក​ទស្សនា​កំសាន្ត​នៅ​ខេត្តមណ្ឌលគិរី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ