ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! កុង​ត្រួ​ល​ជជុះ​ជំរិត​ទារប្រាក់​… បញ្ជា​ឱ្យ​ចាប់ខ្លួន ស្រាប់តែ​យក​រថយន្ត​មក​ស្ទាក់​មុខក្រោយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាន​ធ្វើ​ដំណើរ​មក​កំសាន្ត​លេង​សប្បាយ​នៅ​ក្បាលហុង​ទឹកឆារ ស្រុក​ព្រៃឈរ ដោយឡែក​នៅ​ត្រង់​ចំណុច​ផ្លូវលំ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ កើត​មាន​កុង​ត្រួ​ល​ជជុះ​ជំរិត​ទារប្រាក់​នាំ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ​ក៏​រាយការណ៍​មក​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាន​ធ្វើ​ដំណើរ​មក​កំសាន្ត​លេង​សប្បាយ​នៅ​ក្បាលហុង​ទឹកឆារ ស្រុក​ព្រៃឈរ ដោយឡែក​នៅ​ត្រង់​ចំណុច​ផ្លូវលំ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ កើត​មាន​កុង​ត្រួ​ល​ជជុះ​ជំរិត​ទារប្រាក់​នាំ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ​ក៏​រាយការណ៍​មក​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។

ក្រោយមក​បាន​បញ្ជា​ឲ្យ​ឃាត់​បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់​មក​សួរនាំ បែរជា​មាន​មនុស្ស​៥​នាក់​មក​រារាំង ព្រមទាំង​បង្ក​វាយ​រថយន្ត​របស់​សមត្ថកិច្ច​ថែម​ទៀត ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មេ​សា ២០១៩ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ មេ​សា ត្រូវ​បាន​បញ្ជូន​មក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​ខាងលើ​នោះ ជនសង្ស័យ​ទាំង​សំបុក​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​មាន ១-​ឈ្មោះ កែវ ឌឿ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ២-​ឈ្មោះ ស្រ៊ី វ៉ា​ន់​ដែន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៣-​ឈ្មោះ ស្រ៊ី វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៤-​ឈ្មោះ ស្រ៊ី វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៥-​ឈ្មោះ ស្រ៊ី គឹ​ម​ស្រស់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ និង​៦-​ឈ្មោះ ឌឿ​ន ឧត្តម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​មក​លេង​នៅ​ក្បាលហុង​ទឹកឆារ ដោយ​មួយ​ផ្នែក​ត្រូវ​ចូល​មក​តាម​ផ្លូវលំ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មេ​សា អ្នក​មក​លេង​ត្រូវ​បាន​កុងត្រូលជជុះ​ធ្វើការ​ជំរិត​ទារប្រាក់​ច្រើន​ហួសហេតុ​ពេក ពលរដ្ឋ​ក៏​បាន​រាយការណ៍​មក​លោក​អភិបាលខេត្ត​តែ​ម្តង ។

បន្ទាប់​មក​លោក​អភិបាលខេត្ត​បញ្ជា​មក​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត គ្រាន់តែ​ទទួលបញ្ជា​ភ្លាម​ក៏​បាន​ចាត់​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ទៅ​សហការ​ជាមួយនឹង​នគរបាល​ស្រុក​ចំការលើ ចុះ​ទៅ​ដល់​ត្រង់​ចំណុច​ដែល​ពលរដ្ឋ​បាន​រាយការណ៍​ក៏​ឃាត់​បុរស​ម្នាក់​ឈ្មោះ​កែវ ឌឿ​ន មុនគេ​ដាក់​តាម​រថយន្ត​មក​សួរនាំ ។

ប្រភព​ដដែល​បន្តថា ស្រប​ពេល​នោះ ស្រាប់តែមាន​​មនុស្ស​ចំនួន​៥​នាក់​ទៀត​យក​រថយន្ត​មក​ស្ទាក់​មុខក្រោយ​មិន​ឲ្យ​យក​ចេញ​ទៅ​ណា ហើយ​បាន​រារាំង​ជេរ​ប្រមាថ និង​វាយ​បំផ្លាញ​រថយន្ត​របស់​សមត្ថកិច្ច​ថែម​ទៀត ។ ក្នុង​គ្រានោះ​បាន​សុំ​គោលការណ៍​មក​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឲ្យ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​។

លោក ហេង ហួរ ម្ចាស់​វិនិយោគទុន​រមណីយដ្ឋាន​ទឹកឆារ ប្រាប់​ថា នៅ​ច្រក​ផ្លូវ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ ដោយ​មានការ​ឯកភាព​ពី​លោក​អភិបាលស្រុក និង​អភិបាលខេត្ត​មុន ត្រូវ​បាន​អនុញ្ញាត​លោក​កែវ ឌឿ​ន មើល​ការ​ខុស​ត្រូវ​ដោយ​បាន​បង់​ថវិកា​ក្នុង​១​ឆ្នាំ​៤​លាន​៥០​ម៉ឺន​រៀល តែ​បង់​បាន​២​ឆ្នាំ​ក៏​កើតរឿង​ខាងលើ​តែ​ម្តង ។

ដោយ​មានការ​ណែនាំ​ពី​អភិបាលខេត្ត​ថ្មី​លោក​គួ​ច ចំរើន ដូច្នេះ​រថយន្ត​ដែល​បើក​មក​លេង​ដោយ​មិន​ឲ្យ​យក​លុយ​ទេ មនុស្ស​ក្នុង​ម្នាក់​បង់​២.០០០​រៀល ករណី​នេះ​ដោយសារ​តែ​តា​ឌឿ​ន​បាន​យក​លុយ​ខុស​ត្រង់​បញ្ជ​បង់លុយ ទើប​កើត​មាន​បញ្ហា​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ