ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ជា​សិស្ស​ម្នាក់​ជួប​គ្រោះ​លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ យុវជន​ម្នាក់​ជា​សិស្ស​រង​របួស​បាក់ជើង ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះ​ចរា​ចរណ៍​រវាង​រថយន្ត​បុក​ជាម​យ​យ​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេ​ម៉ោង​6​និង​20​នាទី​ល្ងាច ថ្ងៃ​ទី​១៦ មេ​សា ២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០-១៦១…

ស្រុក​ព្រៃ​នប់ ៖ យុវជន​ម្នាក់​ជា​សិស្ស​រង​របួស​បាក់ជើង ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះ​ចរា​ចរណ៍​រវាង​រថយន្ត​បុក​ជាម​យ​យ​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេ​ម៉ោង​6​និង​20​នាទី​ល្ងាច ថ្ងៃ​ទី​១៦ មេ​សា ២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០-១៦១ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចំណាន ឧត្ត​មុត​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បើក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1H-31 34 ចំណែក​រថយន្ត​បង្ក​ម៉ាក LEXUS RX400 ពណ៌​ស ពាក់​ស្លាក​លេខ ន​.​ប 36-77 បើក​ដោយ​ឈ្មោះ អេ​ង ចាន់​តារា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប៉ូលិស មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX400 ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សេ​១២៥ ដែល​មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា បណ្តាល​ឱ្យ​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​បាក់ជើង​ឆ្វេង ហើយ​ត្រូវ​បាន​សាច់ញាតិ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឈ្នួល​វាល​រេញ ចំពោះ​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​អធិការ​ស្រុក​ព្រៃ​នប់ ចាត់ការ​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ