ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធី​ទាំង​​នេះ​ក្រោយ​សម្រាលកូន​រួច រាង​នឹង​ស្អាត

5 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ស្រក​ទម្ងន់ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ម្តាយ​ក្រោយ​សម្រាលកូន​រួច​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ទើប​អាច​មាន​រាង​ស្អាត​ត្រឡប់​មក​វិញ ព្រោះ​បើ​អារម្មណ៍​អ្នក​តែងតែ​មិនល្អ ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​រាង​ស្អាត​ខ្លាំង​ណាស់​។ ២-ក្រោយ​ពេល​ដែល​សម្រាល​ហើយ​ភ្លាម អ្នក​មិន​គួរ​ញ៉ាំ​ស៊ុប​មាន់​ភ្លាម​នោះ​ទេ…

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ស្រក​ទម្ងន់ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ម្តាយ​ក្រោយ​សម្រាលកូន​រួច​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ទើប​អាច​មាន​រាង​ស្អាត​ត្រឡប់​មក​វិញ ព្រោះ​បើ​អារម្មណ៍​អ្នក​តែងតែ​មិនល្អ ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​រាង​ស្អាត​ខ្លាំង​ណាស់​។

២-ក្រោយ​ពេល​ដែល​សម្រាល​ហើយ​ភ្លាម អ្នក​មិន​គួរ​ញ៉ាំ​ស៊ុប​មាន់​ភ្លាម​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ទុក​ប៉ុន្មាន​ថ្ងៃក្រោយ ទើប​អាច​ពិសារ​ដើម្បី​ប៉ូវ​សុខភាព​បាន​។

៣-អ្នក​គួរតែ​រៀប​របប​អាហារ​អ្នក​ឲ្យ​បាន​ត្រឹម​ត្រី​វ ដោយ​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ វីតាមីន​ខ្ពស់ ស្ករ​ទាប និង​ខ្លាញ់​ទាប ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្គម​តាម​បំណង​។

៤-អ្នក​គួរតែ​ព្យាយាម​ឲ្យ​កូន​បៅ​ទឹកដោះ​អ្នក ព្រោះ​ពេល​ដែល​កូន​បៅ​ទឹកដោះ​អ្នក អាច​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ ក៏​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ផង​ដែរ​។ ជា​ពិសេស អ្នក​ក៏​អាច​ចៀស​ផុត​ពី​មហារីក​សុដន់​ផង​ដែរ​។

៥-អ្នក​គួរតែ​ហាត់ប្រាណ​ពេល​មាន​កម្លាំង ព្រោះ​ការ​បញ្ចេញ​ចលនា​នេះ អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ដោយ​មិនដឹង​ខ្លួន​។

៥-ចុង​ក្រោយ អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​៨​ម៉ោង ហើយ​គេង​ថ្ងៃ​ឲ្យ​បាន​មួយ​ម៉ោង ព្រោះ​ការ​គេង​ឲ្យ​គ្រប់​នេះ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​សម្រេច ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​ទៀត​ផង​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គម​ឡើង​វិញ​បាន​៕ (​ប្រភព​ពី ៖ www.health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ