មាននារីមួយចំនួននៅពេលមករដូវតែងតែកើតមុខ។ ដូចនេះគួរតែធ្វើដូចម្តេចទើបបាត់ទៅ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការព្យាបាល។
១-អ្នកអាចប្រើថ្នាំដែលមានវីតាមីនEមកលាបបាន ដោយមុនពេលចូលគេង អ្នកត្រូវសម្អាតមុខឱ្យស្អាត ទើបលាបលើមុនរបស់អ្នក ហើយពេលព្រឹកលាងសម្អាតចេញជាការស្រេច។
២-អ្នកត្រូវតែមានទម្លាប់ល្អក្នុងការរស់នៅ ដោយត្រូវចូលគេងពីព្រលឹម មិនត្រូវគេងយប់ជ្រៅទេ ហើយនៅពេលមករដូវត្រូវតែរក្សាខ្លួនឱ្យបានកក់ក្តៅ ហើយក្រោយពេលមករដូវរួច អ្នកត្រូវតែហាត់ប្រាណ នោះមុនអ្នកនឹងប្រសើរ ហើយមិនសូវកើតឡើយពេលមករដូវម្តងៗ។
៣-អ្នកអាចយកពុទ្ធ្រាក្រហមទៅដាំជាមួយបបរ ហើយយកមកបរិភោគមុនពេលគេង វាមិនត្រឹមតែអាចប៉ូវឈាម ថែមទាំងអាចធ្វើឱ្យមុខអ្នកស្អាត និងមិនកើតមុនឡើយ។
៤-អ្នកត្រូវផឹកទឹកមួយកែវក្រោយពេលក្រោកពីគេងដើម្បីឱ្យជាតិពុលក្នុងខ្លួនចេញមកអស់ ហើយត្រូវតែឱ្យរាងកាយបែកញើសដូចគ្នា នោះមុខអ្នកនឹងមិនកើតមុនទេ។
៥-អ្នកមិនត្រូវបរិភោគអាហារដែលខ្លាញ់ពេក ហិរពេកទេនៅពេលមករដូវ ដោយអ្នកត្រូវតែបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ទើបអាចកាត់បន្ថយអត្រានៃការកើតមុនបាន។
៦-អ្នកត្រូវតែឱ្យមុខអ្នកមានសំណើមជានិច្ច ដោយត្រូវតែបាញ់ទឹកបាញ់មុខលើមុខអ្នកជានិច្ច ហើយត្រូវផឹកទឹកឱ្យបានច្រើន នោះមុខអ្នកនឹងមិនងាយចេញមុនទេនៅដំណាក់កាលមករដូវ៕ (ប្រភពពី ៖ www.health.com.kh)
ចែករំលែកព័តមាននេះ