ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន សូ​នី​តា តក់ស្លុត​នឹង​ការ​ឆេះ​បំផ្លាញ​ព្រះ​វិហារ ​Notre Dame Cathedral របស់​បារាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​ដ៏​ល្បី​មួយ​រូប​របស់​កម្ពុជា បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ព្រះ​វិហារ Notre Dame Cathedral នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​។…

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​ដ៏​ល្បី​មួយ​រូប​របស់​កម្ពុជា បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ព្រះ​វិហារ Notre Dame Cathedral នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់ មាន សូ​នី​តា បាន​សរសេរ​ថា «​សោកស្តាយ​ខ្លាំង​ណាស់​។ គ្មាន​ពាក្យ​អ្វី​និយាយ​អ្វី​ក្រៅ បើ​មានឱកាស​ត្រូវធ្វើ ធ្វើ​អោយ​ហើយ​ខ្លាច​គ្មាន​ឱកាស​ថ្ងៃក្រោយ​ទៀត​, លើ​លោក​នេះ​គ្មាន​អ្វី​ទៀងទាត់​ទេ​»​។

តាម​រយ​:​រូបភាព​ដែល​នាង​បាន​បង្ហោះ មាន សូ​នី​តា ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ព្រះ​វិហារ Notre Dame នោះ​ផង​ដែរ កន្លង​មក​។ ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំង​ជា​ច្រើន​ម៉ោង​កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​អោយ​មានការ​តក់ស្លុត​ក្នុង​ចំណោម​ប្រជាជន​បារាំង និង​អ្នក​ដែល​ឃើញ​ទិដ្ឋភាព​នោះ​។

ព្រះ​វិហារ Notre Dame Cathedral ត្រូវ​បាន​សាងសង់​ឡើង​កាលពី​សតវត្សរ៍​ទី​១៣ ហើយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ​របស់​បារាំង​។ វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ផង​ដែរ​។ ភ្លើង​បាន​បំផ្លាញ​កំពូល​ស្រួច និង​ដំបូល​របស់​ព្រះ​វិហារ មុន​ពេល​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​៤០០​នាក់ អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។

សេចក្តីរាយការណ៍​ពី​សារព័ត៌មាន CNN បានអោយ​ដឹង​ថា អ្នក​ពន្លត់​អគ្គិភ័យ​បាន​អាច​គ្រប់គ្រង និង​ពន្លត់ភ្លើង​នោះ​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ព្រះ​វិហារ Notre Dame Cathedral គឺជា​តំបន់​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ដ៏​សំខាន់​បំផុត​មួយ​របស់​បារាំង​ដោយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា​១៣​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​ច្រើន​ជាង​ចំនួន​ភ្ញៀវ​ដែល​មក​លេង​ប្រទេស​កម្ពុជា​ដល់ទី​ពីរ​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ