ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយខ្លួនឯងបើកម៉ូតូវង្វេងផ្លូវជាតិធ្លាក់ចូលស្នាមភ្លោះទៅបុកនឹងបង្គោលខ្សែកាបអុបទិច ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង១ទៅម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៣៩៣-០៣៩៤ ដែលស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនេងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ឈូក សុវ៉ាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិគោកលុន(ភូមិថ្មី) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ជាអ្នករួមដំណើរ និងត្រូវជាបងថ្លៃ បស់អ្នកបើកបរម៉ូតូឈ្មោះ ចិ ថាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគោកលុន(ភូមិថ្មី) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ រងរបួសធ្ងន់ បានបើកម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ ប.មានជ័យ1M-4145 និងអ្នករួមដំណើរម្នាក់ទៀតត្រូវជាក្មួយឈ្មោះ វ៉ាន់ សាវឿត ភេទស្រី អាយុ១២ឆ្នាំ នៅភូមិជាមួយរបួសស្រាល ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីខាងកើតទៅទិសលិច សង្ស័យមានសារជាតិស្រវឹងពេលមកដល់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៣៩៣-០៣៩៤ ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ បានធ្លាក់ពីលើទ្រូងផ្លូវទៅបុកនឹងបង្គោលខ្សែកាបអុបទិចនៅស្នាមភ្លោះខាងជើងផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់-ស្រាល២នាក់ ចំណែកម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខ ។ ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែកជនរងគ្រោះដែលស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរគ្រប់ៗគ្នាថា ឆ្នាំនេះបន្លែស្ពៃរបស់ពួកគាត់ថោកហួសកម្រិត មិនអាច...
ខេត្តកំពត ៖ ការគ្រប់គ្រងកាកសំណល់បានក្លាយជាបញ្ហាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការគ្រប់គ្រងសំណល់ឧស្សាហកម្មជាបញ្ហាប្រឈមក្នុងពេលដែលកំណើនសេដ្ឋកិច្ចកើន...
ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារខ្លាំងពេក ទាំងពីនាក់ប្តីប្រពន្ធក៏នាំគ្នាបង្កាត់ភ្នក់ភ្លើង ដើម្បីដេកឆ្អើរ លុះលង់លក់ ស្រាប់តែភ្លើងរាលដាលឆាបឆេះផ្ទះអស់ទាំងស្រុង...
រាជធានីភ្នំពេញ ៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលគេដឹងថា ជាអ្នក សម រង្ស៊ី និយម បានធ្វើការវាយប្រហារទៅលើកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថា បាននិងកំពុង...
រាជធានីភ្នំពេញ ៖ ក្រោយកិច្ចប្រតិបត្តិការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ កាលពីវេលា...
ខេត្តកំពង់ចាម ៖ ទីតាំងបញ្ជល់មាន់ និងអាប៉ោងបើកដោយខុសច្បាប់ដែលក្រុមជនខិលខូចបានលួចលេងរយៈពេលជាង១០ថ្ងៃមកហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបស្ថិតនៅក្នុង...
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែមថវិកា៥០លានដុល្លារដើម្បីប្រមូលការទិញស្រូវពីកសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារ...
ការលក់ចេញនូវទីតាំងណាមួយរបស់រដ្ឋ…ជាទីតាំងដែលមន្ត្រីកំពុងបំពេញការងារ…បានក្លាយជាទម្លាប់ដ៏អាក្រក់បំផុតមួយ…ទោះបីបានយកពាក្យ «ដោះដូរ» មកប្រើ…ក៏ពុំអាច...
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ឪពុករបស់គ្រូបង្វឹកក្លិប Man City លោក Pep Guardiola បានជម្រុញឱ្យលោកត្រឡប់ទៅកាន់នៅ Barcelona វិញ។ គ្រូបង្វឹករបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជា...
ហេតុអ្វីបានជាឆ្នាំសិរីទាំង៨មានលាភមានសំណាងដាច់គេ ? បើតាមគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃទី៦,៧,៨, ដើមខែធ្នូនេះជាថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...
រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេប...
រាជធានីភ្នំពេញ ៖ ជប៉ុនបានចាប់អារម្មណ៍ និងសរសើរពីគុណភាពសូត្រខ្មែរថា មានគុណភាពល្អតែថា មិនទាន់អនុវត្តបានពេញលេញហើយខុសពីសូត្រជប៉ុន ។ លោក TAMURA Tsutomu នាយកចាត់ការទូទៅ...
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់លំនៅឋានជាង៦០០ខ្នង នៅក្នុងឃុំមួយចំនួនក្នុងស្រុកព្រៃនប់ បានរងគ្រោះដោយខ្យល់ព្យុះរដូវបោកបក់ ចាប់ពីវេលាទៀបភ្លីថ្ងៃទី៣ ខែធ្នូមក ...