ប្រទេសបារាំង ៖ ភ្លើងបានឆាបឆេះបំផ្លាញព្រះវិហារ Notre Dame Cathedral ដ៏ល្បីល្បាញរបស់បារាំង ជាច្រើនម៉ោងកាលពីយប់ថ្ងៃច័ន្ទ ដោយធ្វើឱ្យមានការតក់ស្លុតក្នុងចំណោមប្រជាជនបារាំង និងអ្នកដែលឃើញទិដ្ឋភាពនោះ។ ព្រះវិហារ Notre Dame Cathedral ត្រូវបានសាងសង់ឡើងកាលពីសតវត្សរ៍ទី១៣ ហើយជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់បារាំង។
វាក៏ត្រូវបានគេស្គាល់ពាសពេញពិភពលោកផងដែរ។ ភ្លើងបានបំផ្លាញកំពូលស្រួច និងដំបូលរបស់ព្រះវិហារ មុនពេលដែលអ្នកពន្លត់អគ្គិភ័យប្រមាណ៤០០នាក់អាចគ្រប់គ្រងស្ថានការណ៍បាន។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CNN បានអោយដឹងថា អ្នកពន្លត់អគ្គិភ័យបានអាចគ្រប់គ្រង និងពន្លត់ភ្លើងនោះបានហើយនៅព្រឹកថ្ងៃអង្គារនេះ។
ព្រះវិហារ Notre Dame Cathedral គឺជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏សំខាន់បំផុត មួយរបស់បារាំងដោយអាចទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា១៣លាននាក់ក្នុងមួយឆ្នាំ ដោយច្រើនជាងចំនួនភ្ញៀវដែលមកលេងប្រទេសកម្ពុជាដល់ទីពីរដងឯណោះ៕ ប្រភពវីដេអូ ៖ Eyewitness News ABC7NY
ចែករំលែកព័តមាននេះ