ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ភ្លូត​ទឹក​ភ្លូត​ដី​នាំ​គ្នា​ទៅ​លេង​សង្ក្រាន្ត​ស្វាយ​រៀង​យ៉ាង​កកកុញ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សង្ក្រាន្ត​ស្វាយ​រៀង​ថ្ងៃ​ទី​១៥ មេ​សា ២០១៩ មាន​មហាជន​ចូលរួម​ទស្សនា​កំសាន្ត​ក្នុង​ខេត្តស្វាយរៀង ប្រមាណ​១​សែន​នាក់ គឺ​ច្រើន​ជាង​ថ្ងៃ​ទី​១​។​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ សង្ក្រាន្ត​ស្វាយ​រៀង​ថ្ងៃ​ទី​១៥ មេ​សា ២០១៩ មាន​មហាជន​ចូលរួម​ទស្សនា​កំសាន្ត​ក្នុង​ខេត្តស្វាយរៀង ប្រមាណ​១​សែន​នាក់ គឺ​ច្រើន​ជាង​ថ្ងៃ​ទី​១​។​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង និង​មន្ត្រីរាជការ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១៤ ខែមេសា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ទស្សនាការ​ហែ​ក្បួន​សង្ក្រាន្ត​ស្វាយ​រៀង និង​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយ​រៀង​លើក​ទី​៣​នា​ឆ្នាំ​២០១៩ និង​មានការ​ចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត លោកស្រី​ជា​ប្រធាន អនុ​គណៈកម្មាធិការ​សង្ក្រាន្ត​ស្វាយ​រៀង និង​តំណាង​គណៈកម្មការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

ថ្លែង​ក្នុង​ឱកាស​បើក​ព្រឹត្តិការណ៍​ស​សង្ក្រាន្ត​ស្វាយ​រៀង​នោះ​លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយ​រៀង​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង ដោយ​រដ្ឋបាល​ខេត្តស្វាយរៀង​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​(​ស​.​ស​.​យ​.​ក​) ហើយ​ឆ្នាំ​នេះ​ជា​លើក​ទី​៣ ដែល​ថ្នាក់ដឹកនាំ​ខេត្ត និង​ស​.​ស​.​យ​.​ក​.​ខេត្ត​បាន​យកចិត្តទុកដាក់​ក្នុង​ន័យ​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំកុរ សំរឹទ្ធ​ស័ក​ព​.​ស​២៥៦៣ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​ព​ង្សា​ទេវី​។

សង្ក្រាន្ត​ស្វាយ​រៀង​បាន​បង្ហាញ​ការ​ថែរក្សា និង​លើក​ស្ទួយ​នូវ​វប្បធម៌​ទំនៀមទំលាប់​ប្រពៃណី​ដ៏​រុងរឿង​របស់​ដូនតា​ខ្មែរ​យើង និង​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ស្ម័គ្រចិត្ត ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង​កិច្ចការ​សង្គម និង​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល​សាមគ្គីភាព​ក្រោម​បរិយាកាស​សប្បាយ​រីករាយ​។ ក្នុង​ឱកាស​ដ៏​សប្បាយ​រីករាយ​នោះ​ដែរ លោក​អភិបាលខេត្ត លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ប្រតិភូ​បាន​អញ្ជើញ​ទស្សនា​នូវ​ការ​តាំងពិព័រណ៍​ផលិតផល​នានា រួម​ទាំង​ទីតាំង​តំបន់​ត្រជាក់ចិត្ត​ល្បែង​ប្រជាប្រិយ៍ និង​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ផង​ដែរ​។

សូម​ជម្រាប​ផង​ដែរ​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយ​រៀង​នា​ថ្ងៃ​ទី​១ មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូល​ចំ​ប្រហែល​៨៥០០០​នាក់ ហើយ​ថ្ងៃ​ទី​២ មាន​អ្នកចូលរួម​ជាង​១​សែន​នាក់ ។ ព្រឹត្តិការណ៍​នេះ ក៏​មានការ​ប្រគំ​តន្ត្រីសម័យ​បុរាណ អា​យ៉ៃ​ឆ្លង​ឆ្លើយ និង​លេងល្បែង​ប្រជាប្រិយ៍ រួម​មាន​ទាញ​ព្រាត់ លោត​បាវ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ