ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​! សព​ដែល​កប់​ចោល​ក្នុង​ព្រៃ​តាម​ពិត​ គឺ​អំពើ​ឃាតក.ម្ម​សោះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ដែល​អ្នក​ដាក់​មង​ប្រទះ​ឃើញ​កប់​ក្នុង​ព្រៃ ជិត​អូរ​ព្រំដែន​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​14 ខែមេសា ឆ្នាំ​2019 គឺជា​មនុស្ស​ប្រុស​ដែល​មាន​វ័យ​ជាង​30​ឆ្នាំ និង​ស្លាប់​ដោយ​អំពើ​ឃាតកម្ម…

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ដែល​អ្នក​ដាក់​មង​ប្រទះ​ឃើញ​កប់​ក្នុង​ព្រៃ ជិត​អូរ​ព្រំដែន​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​14 ខែមេសា ឆ្នាំ​2019 គឺជា​មនុស្ស​ប្រុស​ដែល​មាន​វ័យ​ជាង​30​ឆ្នាំ និង​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ដោយ​ត្រូវ​គេ​វាយ​សម្លាប់​​នេះ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​ជំនាញ​។

ក្រោយ​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ស្នងការដ្ឋាន​នគរ​បា​ខេត្ត​/​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ជន​រង​គ្រោះជា​មនុស្ស​ប្រុស​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ដោយ​គេ​វាយ​សម្លាប់ ព្រោះ​ជន​រង​គ្រោះ​រង​របួស​បាក់​.​ក ប៉ុន្តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ​។ ហើយ​កន្លែង​កើតហេតុ (​ក្នុង​រណ្តៅ​កប់​សព​) គេ​ឃើញ​មានកា​រ៉ុ​ង​ដែល​ពលករ​តែង​ដាក់​ឥ​វ៉ា​ន់​មក​ពី​ថៃ អ្នកខ្លះ​ក៏​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ជា​ពលករ​វិល​ត្រឡប់​ពី​ថៃ ហើយ​ត្រូវ​គេ​សម្លាប់ ឯ​លោក​អធិការ​សង្ស័យ​ថា អាច​ជា​ជនបរទេស​។

យ៉ាងណា​ក៏​ដោយ សព​ជន​រង​គ្រោះ​ពេល​នេះ​សមត្ថកិច្ច​បាន​យក​ចេញពី​ចំណុច​កើតហេតុ ទៅ​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​2 សង្កាត់​ប៉ោយ​ប៉ែ​ត​ហើយ ក្រែង​មាន​សាច់ញាតិ​តាម​រក​។ ហើយបច្ចុប្បន្ន​នេះ សមត្ថកិច្ច​កំពុង​តែ​ដុត​ដៃ​ដុត​ស្រាវ​ជ្រាវវែក​មុខ​ឃាត​ករ​ដៃ​ឆៅហើយ។​

គួរ​រំលឹក​ថា ៖ មុន​នេះ​!! អ្នកស្រុក​ចោមរោម​មើល​ព្រោងព្រៀត ពេល​ឃើញ​មនុស្ស​កប់​ចោល​ក្នុង​ព្រៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ