ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កូន​ពី​ផ្ទះ​ខំ​ដើរ​រក ស្រាប់តែ​ឃើញ​ត្រឹម​ខោកូន ម្តាយ​ណា​មិន​ស្លុតចិត្ត

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​ទើប​មាន​អាយុ​១០​ឆ្នាំ​បាន​បាត់​ពី​ផ្ទះ​មួយ​ថ្ងៃ ហើយ​ឪពុក​ម្តាយ​ខំ​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​លង់​ទឹកស្រះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ មេ​សា ២០១៩ នៅ​ចំណុច​ខាងក្រោយ​សាលា​រៀ​គ្រី​ន​វ៉េ…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​ទើប​មាន​អាយុ​១០​ឆ្នាំ​បាន​បាត់​ពី​ផ្ទះ​មួយ​ថ្ងៃ ហើយ​ឪពុក​ម្តាយ​ខំ​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​លង់​ទឹកស្រះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ មេ​សា ២០១៩ នៅ​ចំណុច​ខាងក្រោយ​សាលា​រៀ​គ្រី​ន​វ៉េ ស្ថិត​ក្នុងភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង ។

ក្មេង​រង​គ្រោះ​រង​គ្រោះ​ខាងលើ​ឈ្មោះ ប៉ុក រ៉ា​នុ​ត ភេទ​ប្រុស អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ឱ​ពុក​ម្តាយ​ក្មេង​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​តែងតែ​ដើរ​លេង​ច្រើន ហើយ​រូប​គាត់​ជា​ឪពុក​ម្តាយ​ដោយ​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​គិត​ថា​កូន​វា​ដើរ​លេង​ជាមួយ​ក្មេង​ៗ​ដូច​គ្នា ភ្លេច​មក​ហូប​បាយ​នៅ​ពេល​ថ្ងៃត្រង់ លុះដល់​នៅ​ម៉ោង​១​រសៀល​ក្នុង​ថ្ងៃ​ទី​១១ គាត់​ក៏​បាន​ដើរ​រក​សួរ​គេឯង​អ្នក​ភូមិ តែ​មិនឃើញ ខណៈនោះ​ដើរ​រក​តាម​ទឹក​បឹង​ទឹកស្រះ ក៏​បាន​ប្រទះ​ឃើញ​ខោអាវ​កូន​ស្រាត​ទុក​នៅ​នឹង​មាត់​ស្រះ ក៏​នាំ​គ្នា​ចុះ​ទៅ​រាវ​ក្នុង​ទឹកស្រះ ស្រាប់តែ​ប្រទះ​ឃើញ​កូន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ខ្លួន​ជា​ម្តាយ​ក៏​បាន​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​។

តាម​ប៉ូលិស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​នូវ​ព័ត​មាន​រាយការណ៍​ពី​អាណាព្យាបាល​ក្មេង​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ឃើញ​ថា ក្មេង​រង​គ្រោះ​ពិតជា​បាន​ចុះ​ងូតទឹក​ស្រះ​លង់​ស្លាប់​ពិតប្រាកដ​មែន ក្រោយមក​ប៉ូលិស​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ