ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! យុវជន​ម្នាក់​ឌុ​ប​ព្រះសង្ឃ​២​អង្គ​បុក​គោ​ដួល ស្រាប់តែ​រថយន្ត​ដឹក​ប្រេង​មក​ក្រោយ​…

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ កាលពី​ម៉ោង​៣​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្លា ឃុំ​វល្លិ​សរ…

ខេត្តកំពង់ស្ពឺ​៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ កាលពី​ម៉ោង​៣​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1G-1686 បើកបរ​ដោយ​ឈ្មោះ ទូច កុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង បាន​ឌុ​ប​ព្រះសង្ឃ​២​អង្គ ព្រះ​នាម អៀង បញ្ញា ព្រះ​ជន្ម​១៧​វស្សា និង​មួយ​អង្គ​ទៀត​ព្រះ​នាម ម៉ៅ រិ​ទ្ធិ​កា ព្រះ​ជន្ម​១៦​វស្សា គង់នៅ​វត្ត​អង្គ​ទន្លាប់ ។

តាម​ប្រភព​សមត្ថកិច្ច​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ យុវជន​ម្នាក់​ជិះ​ម៉ូតូឌុប​ព្រះសង្ឃ​២​អង្គ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​សត្វ​គោ​ដែល​កំពុង​ឆ្លងផ្លូវ បណ្តា​ឲ្យ​ដួល​ម៉ូតូ ខណៈ​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​ជន​រង​គ្រោះ​ទាំង​៣​នាក់ បណ្តាល​ឲ្យ​ព្រះសង្ឃ​២​អង្គ​សុ​គ​ត៌ និង​យុវជន​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត ព្រមទាំង​គោ​ងាប់​គោ​១​ក្បាល​ថែម​ទៀត ចំណែក​អ្នក​បើករថយន្ត​ដឹក​ប្រេង​ភ័យ​ពេក​រត់គេច​បាត់ ។

ក្រោយ​កើតហេតុ​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ និង​គណៈកម្មការ​វត្ដ​ទទួលយក​ធ្វើបុណ្យ​តាម​ទំនៀមទំលាប់​សាសនា រីឯ​វត្ថុ​តាង​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ