ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​បង្អោរ​ធ្លាក់​យ៉ាង​ខ្លាំង​គ្របដណ្ដប់​ស្ទើរ​ទាំងស្រុង​លើ​ក្រុង​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ភ្លៀង​បាន​បង្អោរ​ធ្លាក់​យ៉ាង​ខ្លាំង​គ្របដណ្ដប់​ស្ទើរ​ទាំងស្រុង​លើ​ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​១៤ មេ​សា​នេះ ដែល​មើលទៅ​ទេវតា​ហាក់​បាន​ជួយ​ជូនពរ​ជ័យ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឲ្យ​មាន​សិរី​សួស្ដី​ត្រជាក់ត្រជុំ​ស្វាគមន៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ពលរដ្ឋ និង​មន្ត្រី​នានា​កំពុង​សប្បាយ​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង​។ ភ្លៀង​បាន​ចាប់ផ្ដើម​ប្រោះព្រំ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ភ្លៀង​បាន​បង្អោរ​ធ្លាក់​យ៉ាង​ខ្លាំង​គ្របដណ្ដប់​ស្ទើរ​ទាំងស្រុង​លើ​ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​១៤ មេ​សា​នេះ ដែល​មើលទៅ​ទេវតា​ហាក់​បាន​ជួយ​ជូនពរ​ជ័យ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឲ្យ​មាន​សិរី​សួស្ដី​ត្រជាក់ត្រជុំ​ស្វាគមន៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ពលរដ្ឋ និង​មន្ត្រី​នានា​កំពុង​សប្បាយ​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង​។

ភ្លៀង​បាន​ចាប់ផ្ដើម​ប្រោះព្រំ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ មេ​សា​។ ពោល​គឺ​បន្ទាប់​ពី​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​បាន​ប្រព្រឹត្ត​ទៅ​ប្រហែល​១​ម៉ោង​ប៉ុណ្ណោះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​ភ្លៀង​បាន​ធ្លាក់​ជោគ​ជាំ​លាយឡំ​នឹង​ផ្គរ​រន្ទះ​លាន់​កងរំពង​យ៉ាងណា​ក្ដី តែ​ហាក់​មិន​រំខាន​ដល់​អ្នកចូលរួម​សង្ក្រាន្ត​បាត់ដំបង​រាប់​ម៉ឺន​នាក់​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ទឹកភ្លៀង​ហាក់​ជួយ​ប្រោះព្រំ​ឲ្យ​ត្រជាក់ត្រជុំ​សប្បាយ​កាន់តែ​ខ្លាំង​។

សេចក្ដី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ជោគ​ជាំ​នេះ គេ​ឃើញ​​មាន​លិចលង់​ខ្លះ​ៗ​ដែរ តែ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ