ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១៤​នាក់ របួសធ្ងន់​ស្រាល​៤៣​នាក់ ត្រឹមតែ​១​ថ្ងៃមុន​ចូល​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មុន​ចូល​ឆ្នាំ​ខ្មែរ​មួយ គឺ​ថ្ងៃ​១៣ ខែមេសា ឆ្នាំ​២០១៩ បាន​កើតឡើង​២៤​លើក ស្លាប់​១៤​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មុន​ចូល​ឆ្នាំ​ខ្មែរ​មួយ គឺ​ថ្ងៃ​១៣ ខែមេសា ឆ្នាំ​២០១៩ បាន​កើតឡើង​២៤​លើក ស្លាប់​១៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ របួសធ្ងន់​៣៦​នាក់ ស្រី​១៤​នាក់ របួសស្រាល​៧​នាក់ ស្រី​៣​នាក់​។

ចំណែក​មូលហេតុ​គ្រោះថ្នាក់ ចរាចរណ៍ គឺ​ល្បឿន​លឿន​៥​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៨​លើកស្លា​ប់ម្នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​៣​នាក់​, ប្រជែង​៤​លើក​ស្លាប់​៥​នាក់​, បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យាន​១​លើកស្លា​ប់ម្នាក់​, ស្រវឹង​១​លើក ។ សរុប​ស្លាប់​១៤​នាក់ ដោយ​ម៉ូតូ​១០​នាក់ ក្នុង​នោះ​មិន​ពាក់មួក​៨​នាក់ រថយន្ត​តូច​២​នាក់​, ម៉ូតូ​រ៉ឺ​ម៉ក់​ម្នាក់​១​នាក់​,​គោ​យន្ត​១​នាក់ ។

គ្រោះថ្នាក់​ច​រា​រណ៍​ដោយ​ប៉ះទង្គិច មាន​ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​១៣​លើក​ស្លាប់​៩​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើកស្លា​ប់ម្នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, ម៉ូតូ​និង​គោ​យន្ត​១​លើកស្លា​ប់ម្នាក់ ,​ម៉ូតូ​និង​ផ្សេង​ៗ៣​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើកស្លា​ប់ម្នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​២ លើក​ស្លាប់​១​នាក់ បណ្តាល​ឲ្យ​ខូចខាត​យាន​៤១​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​២២​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​៨​គ្រឿង​, យាន​ផ្សេង​ៗ៣​គ្រឿង ។

រីឯ​យានយន្ត​បង្កហេតុ​វិញ​មាន​ម៉ូតូ​៦​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​៦​គ្រឿង​, យាន​ផ្សេង​ៗ២​លើក ហើយ​រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ច្រើន មាន​ខេត្តបាត់ដំបង​៤​លើក​ស្លាប់​២​នាក់ របួស​៦​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​, ត្បូងឃ្មុំ​១​លើក​ស្លាប់​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​, តាកែវ​១​លើក​ស្លាប់​១​នាក់ របួស​១​នាក់​, ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​១១​នាក់​(​ស្រី​១​នាក់​), ឧត្តរមានជ័យ​១​លើក​ស្លាប់​១​នាក់ របួស​១៣​នាក់ (​ស្រី​៩​នាក់​), ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់ ។

ចំពោះ​លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣​ខែមេសា ឆ្នាំ​២០១៩ នេះ គឺ មធ្យោបាយ​ចូល​គោលដៅ​១៤៨១​គ្រឿង (​ម៉ូតូ​៧០%) មធ្យោបាយ​បទល្មើស​៣៣១​គ្រឿង (៨២%) អប់រំ​១៣១​គ្រឿង (​ម៉ូតូ​៤០%) មធ្យោបាយ​ពិន័យ​២០០​គ្រឿង (​ម៉ូតូ​១០០%) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ