អតីតគ្រូបង្វឹក Real Madrid ថា គ្មាននរណាខ្លាចក្លិបនេះទេ ពេលគ្មាន Ronaldo
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបអធិរាជស Real Madrid លោក Fabio Capello បានលើកឡើងថា…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបអធិរាជស Real Madrid លោក Fabio Capello បានលើកឡើងថា…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបអធិរាជស Real Madrid លោក Fabio Capello បានលើកឡើងថា គូប្រជែងរបស់ Real Madrid គ្មាននរណាខ្លាចទៀតទេ តាំងពី Cristiano Ronaldo ចាកចេញទៅលេងនៅ Juventus។
លោក Capello ជឿជាក់ថា ការធ្លាក់ដុនដាបរបស់ក្លិប Real Madrid នៅរដូវកាលនេះ គឺបណ្តាលមកពីបាត់បង់កីឡាករសម្រាប់បន្លាចក្លិបដទៃទៀត។ វាមិនដូចកាលដែលមានជើងខ្លាំង Ronaldo នៅក្នុងក្លិបឡើយ។
អតីតគ្រូបង្វឹក Real រូបនេះបានថ្លែងនៅក្នុងសមាជបាល់ទាត់ពិភពលោកថា៖ «ខ្ញុំតែងតែនិយាយថា Real Madrid និង Barcelona មានប្រៀបលើសគេរហូត។ ប្រសិនបើក្លិបណាចង់ឈ្នះគេ ត្រូវតែរកគ្រាប់យ៉ាងហោចណាស់បាន២។ នៅឆ្នាំនេះ Madrid មិនមានប្រៀបបែបនេះទៀតទេ។ ពេលនេះ យើងឃើញថា អ្វីដែលកំពុងកើតឡើង គឺអ្នកដែលធ្លាប់ខ្លាច Real Madrid គឺមិនខ្លាចទៀតឡើយ»។
គួរបញ្ជាក់ផងដែរថា Madrid ឆ្នាំនេះមិនបានរក្សាតំណែងជាម្ចាស់ពាន La Liga ដូចរាល់ដងទេ ហើយក៏មិនអាចយកពាន Champions League បានដែរ ដែលធ្លាប់តែបានដល់ទៅ៣ឆ្នាំជាប់ៗគ្នា៕
ចែករំលែកព័តមាននេះ