ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ!!! លោក​អេ​ន ឌី បញ្ចេញ​អត្តសញ្ញាណ​ស្ត្រី​ម្នាក់​ជា​ជន​ឆបោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ច្រៀង​លោក អេ​ន ឌី បាន​បញ្ចេញ​នូវ​អត្តសញ្ញាណ​ស្ត្រី​ម្នាក់​ដែល​លោក​បាន​ចាត់​ទុក​ថា ជា​ជន​បោកប្រាស់​រឿង​ធានា​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​​បារាំង​។ ការ​បញ្ចេញ​នូវ​មុខមាត់​ពិត​ចំពោះ​ស្ត្រី​ខាងលើ​ជា​សាធារណៈ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ស្ត្រី​ម្នាក់​នេះ​បាន​ព្យាយាម​គេចវេស​មិន​ព្រម​សង​លុយ​ដែល​លោក​បាន​បង់ខាត​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ច្រៀង​លោក អេ​ន ឌី បាន​បញ្ចេញ​នូវ​អត្តសញ្ញាណ​ស្ត្រី​ម្នាក់​ដែល​លោក​បាន​ចាត់​ទុក​ថា ជា​ជន​បោកប្រាស់​រឿង​ធានា​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​​បារាំង​។ ការ​បញ្ចេញ​នូវ​មុខមាត់​ពិត​ចំពោះ​ស្ត្រី​ខាងលើ​ជា​សាធារណៈ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ស្ត្រី​ម្នាក់​នេះ​បាន​ព្យាយាម​គេចវេស​មិន​ព្រម​សង​លុយ​ដែល​លោក​បាន​បង់ខាត​។

យ៉ាងណា​ក៏​រឿងរ៉ាវ​ខាងលើ​នេះ​លោក អេ​ន ឌី មិន​មាន​បំណង​ចាត់ការ​តាម​ផ្លូវច្បាប់​ណា​មួយ​ឡើយ ប៉ុន្តែ​ការ​ទម្លាយ​រឿង​នេះ​ឡើង លោក​គ្រាន់តែ​ចង់​ឲ្យ​តារា​ផ្សេង​ទៀត​កុំ​មានការ​ចាញ់បោក​ចំពោះ​ស្ត្រី​រូប​នេះ​ទៀត​។ អេ​ន ឌី បាន​បង្ហោះ​រូបថត​របស់​ស្ត្រី​ខាងលើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កអម​ជាមួយ​ពាក្យពេចន៍​ឲ្យ​តារា​ផ្សេង​ទៀត កុំ​មានការ​ចាញ់បោក​ពី​ស្ត្រី​រូប​នេះ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​លោក អេ​ន ឌី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក និង​តារា​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ស្ត្រី​រូប​នេះ​ធានា​អះអាង​ថា នឹង​ដឹកនាំ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​នៅ​អំឡុង​ខែមីនា​កន្លង​ទៅ​។ លោក​បញ្ជាក់​ថា ដើម្បី​បាន​ចេញ​ទៅ​បារាំង​ស្ត្រី​ខាងលើ​បាន​តម្រូវ​ឲ្យ​លោក និង​តារា​ផ្សេង​ទៀត​យក​លុយ​ចំនួន​១០០​ដុល្លារ​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ផ្សេង​ទៀត ដើម្បី​បកប្រែ​រត់​ឯកសារ​។ លុះដល់​ពេល​ពួក​លោក​បាន​ធ្វើ​តាម​សំណើរ​នោះ​ហើយ គាត់​បាន​សន្យា​ថា យ៉ាង​យូរ​១​ស​ប្តា​ហ៍​គាត់​នឹង​យក​លុយ​នោះ​មក​ឲ្យ​វិញ​។

បើ​តាម​លោក អេ​ន ឌី បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​លោក​បាន​រង់ចាំ​មិនមែន​១​ស​ប្តា​ហ៍​នោះ​ទេ ពោល​គឺ​រយៈពេល​៣​ខែ​ហើយ នៅ​មិនឃើញ​ស្ត្រី​ខាងលើ​មក​ទូទាត់​សង​ពួក​លោក​នៅឡើយ​ទេ​។ លោក​បន្ថែម​ថា ស្ត្រី​រូប​នេះ​កំពុង​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ ប៉ុន្តែ​គាត់​បាន​គេចវេស និង​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក​គ្រប់​វិធី​ទាំងអស់​។

យ៉ាងណា​ក៏​ដោយ លោក​មិន​ស្តាយ​លុយ 100$ នោះ​ទេ តែ​លោក​ស្តាយ​ពេលវេលា និង​ការងារ​ដែល​បាត់បង់​ដោយសារ​ដែល​រង់ចាំ និង​ស្អប់​ពាក្យ​សំដី​ក្រឡិចក្រឡុច​របស់​គាត់​ចំពោះ​លោក​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ