ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​! បោះពួយ​ឆក់​យក​ជីវិត​មនុស្ស​លើ​ផ្លូវជាតិ​លេខ​៥៩

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​កំពុង​ដើរ​ឆ្លងថ្នល់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​កំពុង​ដើរ​ឆ្លងថ្នល់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​ឈើទាល ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន​។

បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​រថយន្ត​បុក​ស្លាប់​ឈ្មោះ​កែវ ឆេ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​រថយន្ត​ដែល​បុក​ជន​រង​គ្រោះ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2 AA-5721 បុក​ពេញទំហឹង ខណ​:​ដែល​គាត់​កំពុង​ដើរ​ឆ្លងថ្នល់ តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ចោល​រថយន្ត​ក្រោយ​បុក​មនុស្ស​ស្លាប់​។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​កើតហេតុ រថយន្ត​នោះ​បើក​លឿន​ហូ​សហេតុ លុះ​មក​ដល់​ចំណុច​កើតហេតុ ខណៈ​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងកាត់​ថ្នល់ ស្រាប់តែ​រថយន្ត​នោះ​មក​យ៉ាង​លឿន​ដោយ​មិន​អាច​គ្រប់គ្រង​ល្បឿន​បាន ក៏​បុក​អ្នក​ដើរ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​និយាយ​ថា អ្នកបើកបរ​រថយន្ត​ហាក់​ធ្វេសប្រហែស​ពេល​កំពុង​ធ្វើ​ដំណើរ ហើយ​​បើកបរ​លឿន​ហូ​សហេតុ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​។ ទោះ​យ៉ាងណា មន្ត្រី​ជំនាញ​បាន​យក​រថយន្ដ​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ