ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ម្តាយ​បារម្ភ ម្តាយ​ខ្លាច បែរជា​ហ៊ាន​ធ្វើ​បែប​នេះ​ដាក់​អ្នក​ផ្ទះ​វិញ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង​រួច​មក​ដល់​ផ្ទះ​វិញ ក៏​សុំ​សោ​ម៉ូតូ​ពី​ម្ដាយ​យក​ទៅ​ជិះ តែ​ម្ដាយ​ពុំ​ឱ្យ​ដោយ​ឃើញ​កូន​ស្រវឹង​ខ្លាំង ពេល​នោះ​ជនសង្ស័យ​ជា​កូន​ខឹងសម្បារ រួច​ទាញ​ពូថៅ​ទៅ​កាប់​សសរផ្ទះ និង​ស្រែក​ឡូឡា​ដាក់​ម្ដាយ​ថែម​ទៀត ។ ដោយ​ឃើញ​បែប​នេះ…

ខេត្តកណ្តាល​៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង​រួច​មក​ដល់​ផ្ទះ​វិញ ក៏​សុំ​សោ​ម៉ូតូ​ពី​ម្ដាយ​យក​ទៅ​ជិះ តែ​ម្ដាយ​ពុំ​ឱ្យ​ដោយ​ឃើញ​កូន​ស្រវឹង​ខ្លាំង ពេល​នោះ​ជនសង្ស័យ​ជា​កូន​ខឹងសម្បារ រួច​ទាញ​ពូថៅ​ទៅ​កាប់​សសរផ្ទះ និង​ស្រែក​ឡូឡា​ដាក់​ម្ដាយ​ថែម​ទៀត ។ ដោយ​ឃើញ​បែប​នេះ ជន​រង​គ្រោះជា​ម្ដាយ​និង​បងប្រុស​ចូល​ទៅ​ឃាត់ ស្រាប់តែ​ជនសង្ស័យ​យក​ពូថៅ​កាប់​ទៅ​លើ​បងប្រុស និង​ម្ដាយ បណ្ដា​យ​ឱ្យ​រង​របួស​ទាំង​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ព្រែក​តា​ឃិ​ន ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​២​នាក់​ខាងលើ ១-​ឈ្មោះ ស្រ៊​ន ន​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ត្រូវជា​ម្តាយ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​២-​ឈ្មោះ ខន ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​បងប្រុស មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជនសង្ស័យ​ឈ្មោះ ខន ប៊ុ​ណ្ណែ​ត ភេទ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​មាន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន រួម​នឹង​វត្ថុ​តាង​ពូថៅ​ដង​ឈើ​ចំនួន​១​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ បាន​ផឹកស្រា​ស្រវឹង រួច​មក​ដល់​ផ្ទះ​វិញ​ក៏​បាន​សុំ​សោ​ម៉ូតូ ពី​ម្ដាយ​យក​ទៅ​ជិះ តែ​ម្ដាយ​ពុំ​ឱ្យ​នោះ​ទេ ដោយ​ឃើញ​សភាព​កូនប្រុស​ស្រវឹង​ខ្លាំង​ពេក នៅ​ពេល​នោះ​បាន​ធ្វើ​ឱ្យ​ជនសង្ស័យ​មានការ​ខឹងសម្បារ រួច​ទាញ​យក​ពូថៅ​ផ្លែ​ដែក​ទៅ​កាប់​សសរផ្ទះ​ខ្លួនឯង និង​ស្រែក​ឡូឡា​ដាក់​ម្ដាយ​ថែម​ទៀត ។ ដោយ​ឃើញ​សភាព​បែប​នេះ​ម្ដាយ និង​បងប្រុស​របស់​ជនសង្ស័យ​ក៏​ចូល​ទៅ​ឃាត់ តែ​ជនសង្ស័យ​ពុំ​ស្ដាប់ ហើយ​បាន​យក​ពូថៅ​កាប់​ទៅ​លើ​បងប្រុស និង​ម្ដាយ បណ្ដា​យ​ឱ្យ​រង​របួស ដោយ​ម្ដាយ​រង​របួស​ត្រង់​ជង្គង់​ខាងស្ដាំ និង​បងប្រុស​រង​របួស​ចំ​ដៃ​ខាងឆ្វេង​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ បងប្អូន​អ្នក​ជិតខាង​បាន​នាំ​គ្នា​ចូល​ទៅ​ចាប់​ឃាត់​ជនសង្ស័យ​ទុក រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​តាកែវ​តែ​ម្ដង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ពូថៅ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែ​ម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ