ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi មាន​ប្រៀប​ជាង Ronaldo ដល់​ទៅ​បី​ដង​ក្នុង​ការ​លើក​ពាន Champions League

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មាន​ប្រៀប​បី​ដង​លើ​គូប្រជែង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មាន​ប្រៀប​បី​ដង​លើ​គូប្រជែង Cristiano Ronaldo ក្នុង​ការ​លើក​ពាន Champions League រដូវ​កាល​នេះ ។

វេ​ប​សាយ Fivethirtyeight គឺជា​វេ​ប​សាយ​ដែល​ឯកទេស​ខាង​ព្យាករណ៍​ការ​ចាញ់​ឈ្នះ​ក្នុង​ការ​ប្រកួត ដោយ​ពឹងផ្អែក​លើ​ឯក​តា​កំណត់​ជា​ច្រើន ។ គេ​បាន​ផ្សាយ​ថា Liverpool គឺ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​មួយ ដែល​អាច​នឹង​លើក​ពាន​ច្បាស់​ជាងគេ​ជាមួយនឹង​ភាគរយ​ឈ្នះ ២៩% ។ ចំណែកឯ Barcelona ដែល​មាន Messi នៅ​ក្នុង​នោះ​ដែរ គឺ​អាច​ឈ្នះ ២៧% ។ Manchester City គឺ​ស្ថិត​នៅ​លំដាប់​ទី​បី (២១%) ខណៈ​ដែល Juventus ដែល​មាន Ronaldo នៅ​ក្នុង​នោះ គឺ​មាន​ភាគរយ​ឈ្នះ​ត្រឹមតែ ៩%​ប៉ុណ្ណោះ ។ នេះ គឺ​មាន​ន័យ​ថា Juventus មានឱកាស​ឈ្នះ​តិច​ជាង Barcelona ដល់​ទៅ​៣​ដង ។

ថ្វីបើ​ការ​ដឹង​ចាញ់​ឈ្នះ​គឺ​ស្ថិត​នៅ​ឆ្ងាយ​ទៅ​មុខ​ទៀត​ក៏​ដោយ អ្នកគាំទ្រ​មានការ​ទន្ទឹងរង់ចាំ​យ៉ាង​ខ្លាំង ដោយ​ចង់​ដឹង​ថា Ronaldo ឬ​ក៏ Messi ជា​អ្នក​លើក​ពាន​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ Messi ឈ្នះ​លើក​នេះ វា​គឺជា​លើក​ទី​៤​សម្រាប់​គេ​ហើយ ខណៈ​ដែល វា​នឹង​ក្លាយទៅជា​លើក​ទី​៥​របស់ Ronaldo៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ