ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ឈើមូល​ប្រណីត កប់​ដី​ក្នុង​ទឹកទន្លេ​រាប់​ឆ្នាំ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មូល​មុខកាត់​ប្រមាណ​ជា​៧០​សង់ទីម៉ែត្រ និង​មាន ប្រវែង​រហូត​ដល់ ទៅ​៩​ម៉ែត្រ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល ព្រៃឈើ​ដកហូត​នាំ​ទៅ​រក្សា​ទុក​នៅ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កាលពី​យប់​វេលា​ម៉ោងជាង​៧ យប់​ថ្ងៃ​ទី​១១…

ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មូល​មុខកាត់​ប្រមាណ​ជា​៧០​សង់ទីម៉ែត្រ និង​មាន ប្រវែង​រហូត​ដល់ ទៅ​៩​ម៉ែត្រ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល ព្រៃឈើ​ដកហូត​នាំ​ទៅ​រក្សា​ទុក​នៅ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កាលពី​យប់​វេលា​ម៉ោងជាង​៧ យប់​ថ្ងៃ​ទី​១១ មេ​សា ២០១៩ ស្ថិត​នៅ​ច្រាំង​ទន្លេ ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​។ យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ឈើមូល​ប្រភេទ​ធ្នង់​នេះ​កាលពី​ជាង​១០​ឆ្នាំ​មុន ត្រូវ​បាន​ក្រុម​ឈ្មួញ​សណ្តូន​តាម​ទូក​មាន​ចំនួន​ប្រមាណ​ជា​ជិត​៣០​ដើម ក្នុង​គោលដៅ​ចុះ​ទៅ​ខេត្ត​ខាងក្រោម​នៃ ទន្លេមេគង្គ តែ​ជា​អកុសល ត្រូវ​លិច​នៅ​ទល់មុខ​វត្តថា​ឡា​បរិ​វ៉ា​ត់​។

ប្រភព​បន្ត​ថា ឈើមូល​ទាំងនោះ​ដើម​ដែល​ធំ​មាន មុខកាត់​ទំហំ​លើស​ពី​មួយ​ម៉ែត្រ​ចុះ​ត្រឹម​៤០​សង់ទីម៉ែត្រ និង​មាន​ប្រវែង​ចន្លោះ​ពី​៦​ម៉ែត្រ ដល់​ទៅ​ជិត​១០​ម៉ែត្រ ឬ​អាច​លើស​ពី​នេះ​។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​ទូក​សណ្តូន ឈើ​ប្រណីត​នោះ​លិច​ឈ្មួញ​បាន​ជួល​អ្នក​ជំនា ញ​មុជ​ទឹកជា​ជនជាតិ​វៀតណាម​ចុះ​រាវរក​ប្រទះ​ឃើញ​តែ​ដោយសារ​យក​មិន​រួច​ក៏​បាន​បោះបង់​ចោល​រហូត​មក​ទល់ បច្ចុប្បន្ន​។ លុះ​ពេល​នេះ​អ្នក​មុជទឹក​ដែល​ជា​ជនជាតិ​វៀតណាម​នោះ​បែរ មក​ប្រមូលគ្នា​ជា​ក្រុម ដើម្បី​ស្រង់​ឈើ​ប្រណីត​នោះ មក​លក់​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ប្រមូល​ក្រុម​រួចរាល់​លើក​ទី​មួយ​ពួក​គេ​មុជទឹក ស្រង់​បាន​ចំនួន​៥​ដើម នាំ​មក​លក់​ឲ្យ​ថៅកែ វៀតណាម​មក​ពី​ប្រទេស​ឡាវ​បាន​ទឹកប្រាក់​ចំនួន​៦​ពាន់​ដុល្លារ ធ្វើការ​បែង​ចែង​គ្នា លុះ​លើក​ទី​២​ក្រុម​អ្នក​មុជទឹក​នេះ​បាន​បែកបាក់​គ្នា​ដោយ​បោះបង់​មិត្ត​រូ​ម​ការងារ​ម្នាក់ មិន​ឲ្យ​ចូលរួម​ទើប​កើតរឿង​ប្តឹងផ្តល់​ទៅ​សមត្ថកិច្ច និង​តាម​ឃ្លាំមើល​រហូត ត្រូវ​កងរាជអាវុធហត្ថ រួម​រដ្ឋបាល​ព្រៃឈើ​ដកហូត​តែ​ម្តង​។ បច្ចុប្បន្ន ឈើ​ប្រណីត​ទំហំ​ខ្ទង់ពាន់​ដុល្លារ​នោះ ត្រូវ​បាន​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​៕ ដោយ ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ