ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ផ្ទុះ​ធុង​ហ្គា​ស់​ឆេះ​ទាំង​មនុស្ស និង​រថយន្ត ហើយ​ម៉ូតូ​ទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប LEXUS GS470 បណ្តាល​អោយ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​បាន​រង​របួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ និង​ឆេះ​រាលដាល​ខូចខាត​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កណ្តាល 2B-1385…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប LEXUS GS470 បណ្តាល​អោយ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​បាន​រង​របួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ និង​ឆេះ​រាលដាល​ខូចខាត​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កណ្តាល 2B-1385 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ព្រមទាំង​រាលដាល​ដល់​ផ្ទះ​លក់​សម្ភារ​ក្មេង​លេង​(​គ្រឿង​ជ័រ​) មួយ​កន្លែង​ផង​ដែរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្លូវ​មុខ​ផ្សារ​តា​ខ្មៅ​(​ចាស់​) មាត់​ស្ទឹង​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ យ៉ាងណាមិញ​មនុស្ស​ដែល​ត្រូវ​ឆេះ​រលាក​ពេញ​ខ្លួនប្រាណ​នោះ​កំពុង​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​លក្ខណ​បឋម​តាម​ជាក់ស្តែង​សិន​ប៉ុណ្ណោះ ដោយ​កំពុង​រង់ចាំ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ ។

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​អោយ​ដឹង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ