ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​បុក​រថយន្ត​ហើយ​ត្រូវ​រថយន្ត​មួយទៀត​កិន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំណុច​ស្តុ​ប​បាន​បុក​រថយន្ត ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​បន្ថែម បណ្តាល​អោយ​បែកក្បាល​ស្លាប់​នៅ​កន្លែង​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំណុច​ស្តុ​ប​បាន​បុក​រថយន្ត ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​បន្ថែម បណ្តាល​អោយ​បែកក្បាល​ស្លាប់​នៅ​កន្លែង​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ កែង​ស្តុ​ប​ផ្លូវ​ហាណូយ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

សព​ខាងលើ​ឈ្មោះ ឡា សំ​ម៉ា​រុង អាយុ​៣១​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​គៀនស្វាយ ខេត្តកណ្ដាល ។ រថយន្ត​បង្ក​ជា​រថយន្ត​កុងតឺន័រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2628 បើក​តាម​បណ្ដោយ​ផ្លូវ ហាណូយ​បត់​ឆ្វេង ឆ្ពោះទៅ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ទៅ​លិច ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ជិះ​ម៉ាក MSX (​តៃវ៉ាន់​) ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1HF 6766 បើក​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​បើកបរ​តាម​ដងផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើក​មក​ដល់​ចំណុច​ស្តុក​រថយន្ត​ខាងលើ​បាន​បត​ខាងឆ្វេង ហើយ​ចូល​ផ្លូវ​ទំនុប​កប់​ស្រូវ​តែ​មិន​ទាន់​បាន​ឆ្លង​ផុត​ផង​ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​រថយន្ត​ចំ​កង់​ស្តាំ​កណ្តាល​រថយន្ត ហើយ​ជន​រង​គ្រោះ​នឹង​ម៉ូតូ​បាន​ខ្ទៀត​ចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​កិន​បំ​បេះ​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

ចំណែក​រថយន្ត​បង្ក​ខាងលើ​បាន​បើក​រត់​បាន​ប្រមាណ​ជាង​១០០​ម៉ែត្រ​បាន​ឈប់​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បាន​ប្រគល់​អោយ​ជំនាញ​ច​រាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​វាស់វែង និង​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ