ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ស្លា.ប់​ទាំង​ព្រឹក​នៅ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពី​ជិះ​ម៉ូតូ​បុក​រថយន្ត​ច្នៃ​ដែល​កំពុង​បើក​ឆ្លងកាត់​ផ្លូវជាតិ​៥ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១២ មេ​សា​នេះ នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពី​ជិះ​ម៉ូតូ​បុក​រថយន្ត​ច្នៃ​ដែល​កំពុង​បើក​ឆ្លងកាត់​ផ្លូវជាតិ​៥ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១២ មេ​សា​នេះ នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ។ នេះ​បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច ។

សេចក្ដី​រាយ​ការ​ញ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ផៃ សុ​វ​ណ្ណា អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ល្វា ស្រុក​ប​វេ​ល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1R-7656 ។ រីឯ​រថយន្ត​ច្នៃ​គ្មាន​ស្លាក​លេខ​ទេ បើកបរ​ដោយ​ឈ្មោះ​សួន ណា​រី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្ម​គោ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ការ​បំភ្លឺ​ខ្លះ​ពី​អ្នក​ភូមិ​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​រថយន្ត​ច្នៃ​ដែល​កំពុង​បើក​ឆ្លងផ្លូវ​ជាតិ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

អ្នក​ភូមិ​និយាយ​ថា រថយន្ត​ច្នៃ​នោះ​បាន​បើក​ឆ្លងកាត់​លើ​ផ្លូវជាតិ​ពី​លិច​ឆ្ពោះទៅ​កើត លុះ​កំពុង​ឆ្លង​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ដែល​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ត្បូង (​កាត់​ទទឹង​ផ្លូវ​គ្នា​) បុក​រថយន្ត​ច្នៃ​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ដូ​ល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ នឹង​កន្លែង​តែ​ម្ដង ។

មន្ត្រី​ចរាចរណ៍​បាន​និយាយ​ថា ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ដោយ សារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​គោរព​ច្បាប់ និង​បើកបរ​ក្នុង​ល្បឿន​លឿន​ហួស ហេតុ ។ ក្រោយ​ធ្វើការ​វាស់វែង មន្ត្រី​ចរាចរណ៍​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​សងខាង​ទៅ​រក្សា​នៅ​អធិការ​នគរបាល​ស្រុក​ថ្មគោល ដើម្បី​រង់ចាំ​ដោយ​ស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ