ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ទទួល​ទេវតា​ត្រូវ​ត្រៀម​រណ្ដាប់​អ្វី​ខ្លះទៅ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​បាន​ណែនាំ​ពី​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ដើម្បី​សិរី​សួស្តី​ក្នុង​ឱកាស​ផ្លាស់​ឆ្នាំ​ចាស់​តាម​ទំនៀមទំលាប់​ពី​បុរាណ​នេះ ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​បានអោយ​ដឹង​ថា រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​បាន​ណែនាំ​ពី​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ដើម្បី​សិរី​សួស្តី​ក្នុង​ឱកាស​ផ្លាស់​ឆ្នាំ​ចាស់​តាម​ទំនៀមទំលាប់​ពី​បុរាណ​នេះ ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​បានអោយ​ដឹង​ថា រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ ។

បន្ថែម​លើ​នេះ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ឬ​ពណ៌​ក្រហម តាម​លទ្ធភាព​ដែល​មាន ។ ក្រៅពី​នេះ​ត្រូវ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជា​អាទិ៍ បាយសី​៩​ថ្នាក់​មួយគូ បាយសី​៧​ថ្នាក់​មួយគូ បាយសី​៥​ថ្នាក់​មួយគូ បាយសី​៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ច​៥ ផ្កា​៥ ដាក់​លើ​ជើងពាន ១​គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹក​ស្អាត​ពីរ​កែវ ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួបជុំ​ក្រុម​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា ។ ចំពោះ​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ ជា​ទំនៀម​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង​មាន​អនុវត្ត​នៅ​ព្រះ​បរមរាជវាំង តែ​ចំពោះ​ប្រជារាស្ដ្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន​៥ ធូប​៥ ស្លាធម៌ កូន​ចេក​មួយគូ ក៏​ល្មម​សមគួរ​ដែរ ។

ដោយឡែក​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ដ្រ​គួរ​រៀប​ឲ្យ​បាន​ត្រឹម​៣ ឬ​៥​មុខ ក៏​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន ។ នៅ​គ្រប់​ដ​ង្វា​យ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ