ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ធ្វើ​រឿង​ម្យ៉ាង​នា​ឱកាស​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ រំភើប​ទប់ទឹក​ភ្នែក​មិន​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ត្បូងឃ្មុំ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ជួយ​ការងារ​សង្គម និង​វិស័យ​ព្រះពុទ្ធ​សាសនា ទឹក​ពិសា​វី​តា​ល់ បាន​ប្រារព្ធ​ពិធី​ស្រង់​ព្រះ និង​សង្គហធម៌ ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ជូន​ដល់ ដូន​ចាស់ជរា​ក្រីក្រ ទាំង​អ្នកខ្លះ​ពិការ​ផង​ប្រមាណ​ជាង…

ខេត្ត​ត្បូងឃ្មុំ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ជួយ​ការងារ​សង្គម និង​វិស័យ​ព្រះពុទ្ធ​សាសនា ទឹក​ពិសា​វី​តា​ល់ បាន​ប្រារព្ធ​ពិធី​ស្រង់​ព្រះ និង​សង្គហធម៌ ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ជូន​ដល់ ដូន​ចាស់ជរា​ក្រីក្រ ទាំង​អ្នកខ្លះ​ពិការ​ផង​ប្រមាណ​ជាង 31០​នាក់​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​សង្គហធម៌ ប្រាក់​ឧបត្ថម្ភ និង​ការ​ស្រង់​ព្រះ (​ងូតទឹក​) យ៉ាង​យកចិត្តទុកដាក់ តាម​បែប​ព្រះពុទ្ធ​សាសនា​ពី​សំណាក់​សមាជិក​-​សមាជិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​។

ការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះ​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​វី​តា​ល់ គឺ​ចាប់ផ្ដើម​មាន​តាំង​តែ​ពី​ឆ្នាំ ២០១៦​មក​ម្ល៉េះ​។ កម្មវិធី​សប្បុរសធម៌​ធំ​នេះ​បាន​ផ្សា​ភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយ និង​ព្រះពុទ្ធ​សាសនា ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

ពិធី​ស្រង់​ព្រះ​ធំ​ប្រចាំឆ្នាំ​លើក​នេះ ប្រារព្ធ​ទៅ​នៅ​វត្ត​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ដែល​ជា​តំបន់​ក្រីក្រ​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​សព្វថ្ងៃ​កំពុង​ទទួល​ភាពរាំងស្ងួត​ខ្លាំង​។ ដូន​ចាស់ជរា​ដែល​បាន​អញ្ជើញ​មក​ទទួល​សង្គហធម៌ មាន​អាយុ​ចាប់ពី​៧៥​ឆ្នាំ​ឡើង​ទៅ មាន​ជីវភាព​លំបាក ខ្វះមុខខ្វះក្រោយ ចំណែកឯ​ដូន​ចាស់​មួយ​ចំនួន​ទៀត​កំពុង​រស់នៅ​ក្នុង​សភាព​ពិការ និង​ធ្លាក់ខ្លួន​ឈឺ​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ​មនុស្សធម៌​។ ដោយហេតុ​បែប​នេះ​ហើយ​ទើប​ក្រុមហ៊ុន​ដែល​ល្បី​ខាង​សកម្មភាព សប្បុរសធម៌​វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ជូន​សិរី​សួស្តី​ឆ្នាំ​ថ្មី​ជូន​លោកតា លោកយាយ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះ​នេះ បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជំទាវ​ជា​ប្រជាជន​ខ្មែរ កាន់​ព្រះពុទ្ធ​សាសនា​មួយ​រូប លោក​ជំទាវ​យល់​ច្បាស់ ពីសារ​សំខាន់​នៃ​កម្មវិធី​ស្រង់​ព្រះ ដែល​លោក​ជំទាវ និង​ក្រុម​គ្រួសារ​តែងតែ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សន្សំ​កុសលផល​បុណ្យ និង​ជ​ម្រើ​ន​ព្រះ​ជន្ម និង​ផ្តល់​សិរី​សួស្តី​ដល់​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​ខិតចូល​មក​ដល់​ឆាប់​ៗ​នេះ​។

លោក​ជំទាវ អ៊ឹម បូ​លី​កា សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វី​តា​ល់​ក៏​បាន​សម្តែង​ភាព​សប្បាយ​រីក​រាយ​ចំពោះ​កម្មវិធី​ស្រង់​ព្រះ​ធំ​បំផុត​ប្រចាំឆ្នាំ​នេះ ដែល​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ដូន​ចាស់ ទាំង​៨​ភូមិ ដែល​នេះ​គឺជា​ការ​លើកទឹកចិត្ត​ឲ្យ​វី​តា​ល់​បន្ត​ធ្វើ​កម្មវិធី​មនុស្សធម៌​បែប​បន្ថែម​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ឈ្លៀត​ក្នុង​ឱកាស​នេះ​លោក​ជំទាវ​ក៏​សម្ដែង​ការ​អរគុណ​ចំពោះ​ក្រុមការងារ​សាលាឃុំ​ឈូក​ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ប្រារព្ធ​កម្មវិធី​នេះ​បាន​យ៉ាង​រលូន​ផង​ដែរ​។

កម្មវិធី​ស្រង់​ព្រះ​វី​តា​ល់​ឆ្នាំ​នេះ គឺ​ពិតជា​មាន​លក្ខណៈ​ពិសេស​ជាង​កម្មវិធី​រាល់​ឆ្នាំ ត្រង់​ថា ដូន​ចាស់​ទាំង​៣១០​នាក់​នឹង ទទួល​បានការ (​ស្រង់​ព្រះ​) ងូតទឹក​ស្អាត​ខ្លួន​បែប​ព្រះពុទ្ធ​សាសនា បន្ថែម​ពី​នេះ​ទៅ​ទៀត​ពួក​គាត់​ក៏​នឹង​ទទួល​បាន​ខោអាវ​ថ្មី​មួយ​កំ​ផ្លេ ក្រមា អង្ករ​១០​គីឡូ ទឹក​វី​តា​ល់ ទឹកដោះគោ​ខាប់ ឆៃ​ពៅ ស្បែកជើង ប្រេងកូឡា ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ ទឹកត្រី អ​បិ​ល និង​ស្ករស ព្រមទាំង​ថវិកា​មួយ​ចំនួន​សម្រាប់​សម្រាល​ជីវភាព​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត លោកតា​-​យាយ​ក៏​ទទួល​បានការ​ពិសា​ភោជនីយ​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់ រៀបចំ​ឡើង​ដោយ​បម្រើ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​វី​តា​ល់​ទៀត​ផង​។

បន្ទាប់​ពី​ទទួល​បានការ​ស្រង់​ព្រះ នឹង​ផ្លាស់​សម្លៀក​បំពាក់​ថ្មី​ដ៏​ស្រស់​ស្អាត​រួច​មក លោកយាយ​ម្នាក់​ឈ្មោះ យុ​លី ហេង អាយុ​៨៣​ឆ្នាំ​បាន​សម្តែង​ភាព​សប្បាយ​រីករាយ​ថា “​ថ្ងៃនេះ​យាយ​សប្បាយចិត្ត​ណាស់​ព្រោះ​បាន​អំណោយ​ច្រើន ហើយ​អាហារ​គេ​ឆ្ងាញ់​ៗ​ទៀត អ្នក​ធ្វើបុណ្យ​ឲ្យ​គេ​បាន​ធ្វើ​ពិធី​ស្រង់​ព្រះ​ឲ្យ​ទៀត​យើង​មិន​ជាប់​សាច់ឈាម​អីហ្នឹង​គ្នា​ផង យាយ​ពិតជា​រំភើប​មែនទែន​។​”

កម្មវិធី​ស្រង់​ព្រះ​ត្រូវ​បាន​ដូនតា​ខ្មែរ​អនុវត្ត​តាំង​តែ​ពី​ដើម​មក ដោយ​មាន​ជំនឿ​ថា ការ​ធ្វើ​បែប​នេះ​គឺជា​ការ​សន្សំ​បុណ្យ​កុសល​បាន​ច្រើន​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា ព្រោះ​ចាស់​ព្រឹទ្ធ​ចា​រ្យ​គឺ​ប្រៀប​បាន​នឹង​ព្រះ​រស់​សម្រាប់​កូនចៅ​គ្រប់​គ្នា​។ ដូច្នេះ​ហើយ​ទើប​វី​តា​ល់​បាន​ពាំនាំ​នូវ​មូលនិធិ​២៥៛ ចូលរួម​ក្នុង​សទ្ធា​ដ៏​ជ្រះថ្លា​នេះ ដើម្បី​សន្សំ​បុណ្យ​កុសល​ត្រឡប់​ទៅ​អតិថិជន​វី​តា​ល់​វិញ តាម​រយៈ​ការ​ចូលរួម​ចាប់មគ្គផល ២៥៛ ក្នុង​ការ​ជាវ​ទឹក​វី​តា​ល់​មួយ​ដប​។ វី​តា​ល់ សង្ឃឹមថា​វី​តា​ល់​នូវ​តែ​បន្ត​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ទូ​ទាំង​ប្រទេស ដើម្បី​ឱ្យ​យើង​មាន​មូលនិធិ​នេះ​បន្ត​លើ​គម្រោង​នៃ​កម្មវិធី​ស្រង់​ព្រះ​នេះ​ជា​រៀង​រាល់​ឆ្នាំ និង​លើ​សកម្មភាព​មនុស្សធម៌​ដទៃ​ផ្សេង​ទៀត ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ