បាត់ដំបង ៖ ការប្រគំតន្ត្រីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ បានកក្រើកទីនេះ ដោយសារតែមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីបងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ក្រោយពីពិធីប្រកាសក្រុមជើងឯកនៃការប្រកួតផ្នែកនារីតែម្តង។
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តបាត់ដំបងបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។
កម្មវិធីពិសេសនេះ បានចាប់ផ្តើមចាប់ពីម៉ោង៨យប់តទៅ ដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះ មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជា លោក ឆន សុវណ្ណរាជ អ្នក នាងពេជ្រ សោភា កញ្ញា វី ឌីណែត កញ្ញា ទេព បូព្រឹក្ស លោក នីកូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា លោក នី រតនា លោកស្តេប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។
តារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្ត្រី យ៉ាងកក្រើកខេត្តសៀមរាប នាត្រីកាលនោះ។
កម្មវិធីប្រគំតន្ត្រីនឹងបន្តប្រារព្ធធ្វើឡើងនៅមួយខេត្តទៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖ ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះសូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាដោយការទទួលខុសត្រូវ៕ ដោយសហការ
ចែករំលែកព័តមាននេះ