ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ទះ​នារី​សហរដ្ឋអាមេរិក​ឈ្នះ​ជើង ឯក​បាល់​ការ​ប្រកួត​ទះ​ឆ្នេរ​ខ្សាច់​ស្រា​បៀ​អាន់​​ឆ័​រលើ​ក​ទី​២​នៅ​ខេត្តបាត់ដំបង

5 ឆ្នាំ មុន
  • ភ្នំពេញ

បាត់ដំបង ៖ ក្រុម​បាល់ទះ​នារី​មក​ពី​សហរដ្ឋអាមេរិក​ដណ្តើម​មេដាយមាស​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់​ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២ ផ្នែក​នារី​នៅ​ខេត្តបាត់ដំបង បន្ទាប់​ពី​ក្រុម​នេះ​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​នារី​មក​ពី​ប្រទេស​ក្រិ​ច ដោយ​លទ្ធផល​២​សិត​ទល់​០​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែមេសា ឆ្នាំ​២០១៩ នៅ​បរិវេណ​វាល​បែក​ចាន…

បាត់ដំបង ៖ ក្រុម​បាល់ទះ​នារី​មក​ពី​សហរដ្ឋអាមេរិក​ដណ្តើម​មេដាយមាស​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់​ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២ ផ្នែក​នារី​នៅ​ខេត្តបាត់ដំបង បន្ទាប់​ពី​ក្រុម​នេះ​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​នារី​មក​ពី​ប្រទេស​ក្រិ​ច ដោយ​លទ្ធផល​២​សិត​ទល់​០​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែមេសា ឆ្នាំ​២០១៩ នៅ​បរិវេណ​វាល​បែក​ចាន ទីរួមខេត្ត​បាត់ដំបង​។

ក្នុង​ឱកាស​ពិធី​ប្រគល់​រង្វាន់​ជូន​ក្រុម​ជយលាភី​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក ស សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក Chris Liu នាយក​ផ្នែក​បច្ចេកទេស សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ អ្នក​នាង Justina Vincent នាយក​ម៉ាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ និង​លោក ហ៊ុយ វុ​ទ្ធី នាយក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​។

ក្រុម​ជើងឯក​បាន​ទៅ​លើ​ក្រុម​សហរដ្ឋអាមេរិក​ឈ្នះ​មេដាយមាស និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម​ប្រទេស​ក្រិ​ច​ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​៧០០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​ប្រទេស​ជប៉ុន​បាន​ត្រឹម​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់​៥០០ ដុល្លារ​។ ក្រុម​ទទួល​ជ័យ​លា​ភី​ទាំង​បី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​២០២០ ប្រទេស​ជប៉ុន ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ