ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា បើក​ដំណើរ​ការ​សាខា​ថ្មី​របស់​ខ្លួន​មួយទៀត​ហើយ នៅ​ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​យុទ្ធសាស្ត្រ​ស្នូល​មួយ​ក្នុង​ការ​ខិត​ជិត​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​បើក​សម្ពោធ​សាខា​បាត់ដំបង​របស់​ខ្លួន ដែល​ជា​សាខា​ទី​៥ កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ជា​យុទ្ធសាស្ត្រ​ស្នូល​មួយ​ក្នុង​ការ​ខិត​ជិត​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​បើក​សម្ពោធ​សាខា​បាត់ដំបង​របស់​ខ្លួន ដែល​ជា​សាខា​ទី​៥ កាលពី​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០១៩ បន្ទាប់​ពី​បើក​ដំណើរការ​ការិយាល័យ​កណ្តាល​របស់​ខ្លួន នៅ​ខែមីនា ឆ្នាំ​២០១៧ សាខា​ទួល​គោក នៅ​ខែសីហា ឆ្នាំ​២០១៨ សាខា​ខេត្តសៀមរាប នៅ ខែតុលា ឆ្នាំ​២០១៨ និង​សាខា​ម៉ៅ​សេ​ទុង នៅ​ខែមករា ឆ្នាំ​២០១៩​។

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា សាខា​បាត់ដំបង ត្រូវ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ពុធ ទី ១០ ខែមេសា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា លោក Guillaume Perdon អគ្គនាយក​នៃ​ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ និងឯកឧត្តម​សឿម ប៊ុនរិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ។

លោកស្រី មាស គ​ន្ធា នាយិកា​គ្រប់គ្រង​បណ្តាញ​សាខា នៃ​ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា មាន​ប្រសាសន៍​បញ្ជាក់​ពី​ការ​កត់សម្គាល់​របស់​ខ្លួន​ថា «​ការ​បើក​ទីតាំង​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​សំខាន់​ៗ ផ្តល់​ឱកាស​ឱ្យ​យើង​ក្នុង​ការ​ពង្រីក​វិសាលភាព នៅ​ក្នុង​ប្រទេស និង​ពង្រីក​សេវាកម្ម សម្រាប់​អតិថិជន​របស់​យើង​នា​ពេល​បច្ចុប្បន្ន និង​អនាគត​។ ការ​បើក​បណ្តាញ​នេះ​គឺជា​បំណែក​ដ៏​សំខាន់ ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ដ៏​ពេញលេញ​មួយ​។

បន្ថែម​ពីលើ​កម្មវិធី​ធនាគារ​ចល័ត (Mobile App) និង​ប្រព័ន្ធ​ផ្តល់​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណែ​ត ទីតាំង​ថ្មី​ៗ​របស់​យើង​ជួយ​យើង​ក្នុង​ការ​នាំ​យក​សេវាកម្ម​ធនាគារ​កាន់តែ​កៀក​ទៅ​នឹង​អតិថិជន​របស់​យើង​។ អាទិភាព​របស់​យើង​គឺ​បំពេញតម្រូវការ​ផ្នែក​ធនាគារ​និង​ការ​ផ្តល់​ប្រាក់​កម្ចី តាម រយៈ​បណ្ដាញ​ដែល​មាន​ទាំងអស់​។​» ។

ក្រុម​ធនាគារ ប្រេ​ដ គ្រុប (BRED Group) បាន​ដាក់​យុទ្ធសាស្ត្រ «​ធនាគារ​គ្មាន​រយៈ​ចម្ងាយ​» ចាប់តាំងពី​ឆ្នាំ 2016 តាម​រយៈ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ «​ធនាគារ​មួយ​ដែល​នៅ​ជិត​អតិថិជន​របស់​ខ្លួន ទាំង​ទីតាំង​ភូមិសាស្ដ្រ ក៏​ដូច​ជា​ទំនាក់ទំនង ធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​នូវ​អ្វី​ដែល​ល្អ​បំផុត​តាម​ដែល​ការ​ខិត​ជិត​ផ្នែក​ឌី​ជី​ថ​ល និង​បណ្តា​សាខា​អាច​ផ្តល់​ទៅ​បាន​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក Olivier Klein នាយក​ប្រតិបត្តិ ក្រុម​ធនាគារ ប្រេ​ដ គ្រុប​។

ក្រុមការងារ​ប្រកបដោយ​បទ​ពិសោធន៍​នៃ​ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា នឹង​ធានា​ផ្តល់​ជូន​អតិថិជន នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​ប្រឹក្សា​យោបល់​ដ៏​ល្អ​បំផុត សម​ស្រប​ទៅ​តាម​តម្រូវការ​របស់​ពួក​គាត់​។

លោក Guillaume Perdon អគ្គនាយក​នៃ​ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា មាន​ប្រសាសន៍បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា គឺជា​ធនាគារ​បារាំង និង​អឺរ៉ុប​តែ​មួយ​គត់ ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​គ្រឹះស្ថាន​ធនាគារ​ដែល​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​និង​មាន​អាយុកាល​យូរអង្វែង ។ ជា​ពិសេស គឺ​ធនាគារ​មួយ​នេះ គោរព​តាម​ស្តង់ដា​អន្តរជាតិ ជាមួយ​កម្រិត​សុវត្ថិភាព​ខ្ពស់ ។

លោក Guillaume Pardon បន្ថែម​ទៀត​ថា «​គោលបំណង​របស់​យើង​គឺ​ការ​បំបាត់​នូវ​គម្លាត និង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា នូវ​ដៃគូ​ទំនាក់ទំនង​ដែល​អាច​ទុកចិត្ត​បាន និង​ដែល​អាច​ពិភាក្សា​ដោយ​សេរី​ជាមួយ​បាន ពី​គម្រោង និង​មហិច្ឆតា​របស់​ពួក​គាត់​។ អ្វី​ដែល​សំខាន់​សម្រាប់​យើង គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​យើង​អាច​បម្រើ​លោក​អ្នក និង​ជួយ​លោក​អ្នក​ឱ្យ​រីក​ចម្រើន​បាន​។ ចាប់ផ្តើម​ជាមួយ ប្រេ​ដ រីក​ចម្រើន​ជាមួយ ប្រេ​ដ​» ។

លោក Guillaume Pardon មាន​ប្រសាសន៍​បញ្ជាក់​ថា «​យើង​គឺជា​ធនាគារ​សម្រាប់​អស់លោក​អ្នក​ទាំងអស់​គ្នា ដែល​ជា​ជនជាតិ​ខ្មែរ ក៏​ដូច​ជា​សហគមន៍​បារាំង​និង​អឺរ៉ុប​។ លើស​ពី​នេះ​ទៅ​ទៀត យើង​មាន​បម្រើប្រជាជន​ខ្មែរ​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​ធ​ម្យ​ម ក៏​ដូច​ជា​សាជីវកម្ម ឬ​ស្ថាប័ន​ធំ​ៗ​ផង​ដែរ ។ យើង​ចង់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​នេះ និង​រីក​ចម្រើន​ជាមួយ​អតិថិជន​របស់​យើង​» ។ លោក​បាន​បន្ត​ថា ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​ចំណាយ​ប្រាក់​ជាង ១២៥ លាន​ដុល្លារ​ដល់​កម្ចី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រាក់​កម្ចី​ផ្ទាល់ខ្លួន និង​សម្រាប់​អាជីវកម្ម ដែល​ក្នុង​នោះ ៨០% នៃ​អាជីវកម្ម​នោះ​គឺជា​កម្ម​សិទ្ធ​របស់​ជនជាតិ​ខ្មែរ ។

សូម​បញ្ជាក់​ថា ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា ត្រូវ​បាន​កាន់កាប់ 100% ដោយ​ធនាគារ BRED Banque Populaire (“BRED”) ដែល​ជា​ធនាគារ​សហប្រតិបត្តិការ​តំបន់​របស់​បារាំង និង​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​បារាំង​។ ធនាគារ​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​វិ​ញ្ញាប​ន​ប័ត្រ ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​1 ខែមេសា ឆ្នាំ 2016​។ ធនាគារ​បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ពី​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ខែមករា ឆ្នាំ 2017 និង​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ខែមីនា ឆ្នាំ 2017​។

ដោយ​មើលឃើញ​ការ​រីក​ចម្រើន​មិន​ឈប់​ឈរ​លើ​វិស័យ​ធនាគារ​នៅ​កម្ពុជា ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា ក៏​គ្រោង​នឹង​បើក​បណ្តាញ​សាខា​ថ្មី​ៗ​ជា​ច្រើន​ទៀត នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដូច​ជា​នៅ​ចោម​ចៅ នៅ​ខែមិថុនា នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក នៅ​ខែកញ្ញា និង​នៅ​ផ្លូវ ២៧១ ក្រុងភ្នំពេញ ឬ​នៅ​ក្រុងព្រះសីហនុ នៅ​ចុងឆ្នាំ ២០១៩ ព្រោះ​ទិស​ដៅ​របស់ ធនាគារ ប្រេ​ដ ប៊ែ​ង ខេ​ម​បូ​ឌា គឺ​បើក​សាខា​ចំនួន ២០ និង​ដាក់​ឲ្យ​ដំណើរការ​ទូ​អេ​ធី​អឹ​ម​ចំនួន ១០០ នៅ​ចុងឆ្នាំ ២០២០ ខាង​មុខ​នេះ​៕ ដោយ​សហការ

https://www.bredcambodia.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ