ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​មានអី​! ទៅ​ដល់​ទើប​ដឹង​ថា​យ៉ាងណា ក្មេង​មិន​គ្រប់​អាយុ​ម្នាក់​ទៀត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ និង​មនុស្ស​មួយ​កន្លែង ដែល​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ទីតាំង​រកស៊ី​ជួញដូរ​ផ្លូវភេទ​មួយ​កន្លែង…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ និង​មនុស្ស​មួយ​កន្លែង ដែល​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ទីតាំង​រកស៊ី​ជួញដូរ​ផ្លូវភេទ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោ​កអេង ភាវ នាយការិយាល័យ​ជួញដូរ​មនុស្ស និង​អនីតិជន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួលបញ្ជា​របស់​លោក​តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលា​ដំបង​ខេត្ត កម្លាំង​របស់​លោក​ក៏​បាន​ចុះ​បង្ក្រាប​ភ្លាម​ៗ ហើយ​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ និង​ខ្មែរ​ម្នាក់​ជា​ម្ចាស់ផ្ទះ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ក្មេង​ស្រី​ម្នាក់​ដែល​ជា​អនីតិជន​ផង​ដែរ ។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ការ​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​រក​ឃើញ​នូវ​វត្ថុ​តាង ស្រោមអនាម័យ ប្រើប្រាស់​រួច​មួយ​ចំនួន ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​មនុស្ស​១០​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មាន​ថៅកែ​ជា​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ អ្នក​មើល​ការ​ខុស​ត្រូវ​ចំនួន​២​នាក់ អ្នកបម្រើ​សេវា​ផ្លូវភេទ​ចំនួន​៦​នាក់ (​ម្នាក់​ជា​អនីតិជន​មិន​គ្រប់​អាយុ​) ហើយ​សម្រាប់​ក្មេង​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ គឺ​ថៅកែ​បម្រុង​នឹង​នាំ​នាង​ទៅ​លក់​ព្រហ្មចារី​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ។ លោក​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនា​ញយ​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ