ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​បំផ្លាញ​ផ្ទះ និង​សាលារៀនក្នុងស្រុក​ចុងកាល់​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង និង​សាលារៀន​១​ខ្នង​ត្រូវ​បាន​ដួលរ​លំនឹង​ប៉ើង​ដំបូល​ដោយសារ​គ្រោះ​ធម្មជាតិ ខណៈ​មាន​ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ មេ​សា ២០១៩ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់…

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង និង​សាលារៀន​១​ខ្នង​ត្រូវ​បាន​ដួលរ​លំនឹង​ប៉ើង​ដំបូល​ដោយសារ​គ្រោះ​ធម្មជាតិ ខណៈ​មាន​ទឹកភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ មេ​សា ២០១៩ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មេឃ​ពណ៌​ខ្មៅ បន្ទាប់​មក​មាន​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​មក​លើ​លំនៅ​ឋាន​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​លំនៅ​ឋាន​ដួល​រំលំ និង​ប៉ើង​ដំបូល​រង​ការ​ខូចខាត​។

តាម​ប្រភព​ពី​ប៉ូលិស​អធិការ​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​អស់​ចំនួន​២​ខ្នង ក្នុង​នោះ​ផ្ទះ​មួយ​ខ្នង​ដួល​រាប​ដល់​ដី រីឯ​ផ្ទះ​មួយ​ខ្នង​ទៀត​ប៉ើង​ដំបូល និង​សាលា​បឋម​សិក្សា​ព្រៃធំ​១​ខ្នង​ប៉ើង​ដំបូល តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ