ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SIAM KUBOTA Corporation បង្កើត​​ក្រុមហ៊ុន KUBOTA Leasing ពង្រីក​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SIAM KUBOTA Leasing កំពុង​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន KUBOTA Leasing…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SIAM KUBOTA Leasing កំពុង​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយ​ដើមទុន​រហូត​ដល់​ទៅ ១៨ លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១០​មេ​សា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។

ដើម្បី​កំណត់​ខ្លួនឯង​ឱ្យ​ខុស​ពី​បណ្តា​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត ក្រុមហ៊ុន​ថ្មី​មួយ​នេះ​ផ្តល់​ជូន​នូវ​អត្រា​ការ​ប្រាក់​​ទាប ការ​បង់​ត្រឡប់​មក​វិញ​មាន​ច្រើន​ប្រភេទ និង​ការ​អនុម័ត​ការ​បង់​រំលស់​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​បង្កប់​កម្រៃ​សេវា ឬ​ថ្លៃ​សេវា​បន្ថែម​ផ្សេង​ៗ​ណាមួយ​ឡើយ ។ ជាមួយនឹង​ការ​យល់​ច្បាស់​ពី​តម្រូវការ​ដ៏​ចាំបាច់​របស់​កសិករ កម្ពុជា ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. មាន​គោលបំណង​ចង់​ក្លាយ​ខ្លួន​ជា ក្រុមហ៊ុន​ដែល​នាំមុខ​គេ​ក្នុង​វិស័យ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅ​កម្ពុជា​។

លោក Piyachart Srimarut ប្រធាន​ក្រុមហ៊ុន KUBOTA Leasing (Cambodia) បានឱ្យ​ដឹង​ថា ការ​ឆ្លើយ​តប​របស់​កសិករ​កម្ពុជា កាលពី​ឆ្នាំ ២០១៤ កន្លង​ទៅ​មាន​លក្ខណៈ​វិជ្ជមាន​ល្អ​ប្រសើរ​គួរ​ជាទី​មោ​ទ​នៈ ចំពោះ​ការ​ដាក់​អោយ​ដំណើរការ​គ្រឿងចក្រ​កសិកម្ម​ទំនើប​របស់​ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd.,​។

ក្រុមហ៊ុន KUBOTA បាន​ចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​បង់​រំលស់​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា ដោយ​យក​គំរូ​តាម​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Siam Kubota Leasing Co. Ltd., ដែល​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​លក់​គ្រឿងចក្រ​កសិកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ប្រទេស​ថៃ​។

នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន SIAM KUBOTA Corporation បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន Kobuta Leasing (Cambodia) ជាមួយ​ដើមទុន​ចំនួន​១៨​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្តល់​សេវាកម្ម​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ KUBOTA ។ ក្រុមហ៊ុន​ថ្មី​មួយ​នេះ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​កាលពី​ថ្ង​ទី​៨ ខែ សីហា ឆ្នាំ​២០១៨ ។ ក្រុមហ៊ុន​មួយ​នេះ​ជា​កម្មសិទ្ធិ ១០០% របស់​ក្រុមហ៊ុន SIAM KUBOTA Corporation ជាមួយនឹង​ការ​វិនិយោគ​បន្ថែម​ទៀត​ដើម្បី​តាម​អោយទាន់​កំណើន​នៃ​ការ​លក់​ផលិតផល KUBOTA នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន KUBOTA Leasing (Cambodia) ផ្តល់​ជូន​នូវ​សេវាកម្ម​បង់​រំលស់​ក្នុង​ការ​គាំទ្រ​ដល់​ការ​លក់​គ្រឿងចក្រ​កសិកម្ម​របស់ KUBOTA ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ភាព​ជា​ម្ចាស់​នៃ​គ្រឿងចក្រ​កសិកម្ម​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​កសិករ​កម្ពុជា ។ ចំណុច​ដ៏​លេចធ្លោ​នៃ​សេវាកម្ម​របស់​ក្រុមហ៊ុន​នេះ​រួម​មាន ៖ អត្រា​ការ​ប្រាក់​ទាប ការ​បង់​ត្រឡប់​មក​វិញ​មាន​ច្រើន​ប្រភេទ​ទៅ​តាម​ទំហំ​នៃ​ប្រាក់​ចំណូល គ្មាន​បង្កប់​កម្រៃ​សេវា ឬ​ថ្លៃ​សេវា​បន្ថែម​ផ្សេង​ៗ​ឡើយ​។

កត្តា​ទាំងនេះ បង្ហាញ​ឃើញ​ពី​ភាព​ត្រឹមត្រូវ និង​ភាព​ស្មោះត្រង់​របស់​ក្រុមហ៊ុន​។ ការ​កំណត់​ខ្លួនឯង​ឲ្យ​ខុស​ពី​បណ្តា​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​តាម​រយៈ​ការ​អនុម័ត​ការ​បង់​រំលស់​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ការ​យល់​ច្បាស់​ពី​តម្រូវការ​ដ៏​ចាំបាច់​របស់​កសិករ​កម្ពុជា ក្រុមហ៊ុន​សង្ឃឹមថា ខ្លួន​នឹង​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅ​កម្ពុជា ហើយ​រំពឹង​ថា នឹង​សម្រេច​បាន​នូវ​លទ្ធផល​ប្រតិ​បត្តិការ​យ៉ាង​ល្អ​ប្រសើរ ជាមួយ​ស្ថិរភាព និង​កំណើន​ប្រកបដោយ​និរន្តរភាព​។

គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​បាន​វាយតម្លៃ​ខ្ពស់​ដោយ​បុគ្គលិក​ក្នុងស្រុក​ដែល​បុគ្គលិក ភាគច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ការ​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់​នៅ​ក្រុមហ៊ុន SIAM KUBOTA Leasing ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវាកម្ម ។ បុគ្គលិក​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​បទ​ពិសោធន៍​មក​ពី​ប្រទេស​ថៃ ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ធានា​ជូន​ដល់​អតិថិជន​ថា រាល់​សេវាកម្ម​បង់​រំលស់​ដែល​ផ្តល់​ឲ្យ​នៅ​កម្ពុជា គឺ​ស្រប​តាម​គោលបំណង និង​ស្តង់ដា ដែល​បាន​កំណត់​ដោយ​ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd. ដែល​ជា​ក្រុមហ៊ុន​បង់​រំលស់ ។

ក្រោម​លក្ខខណ្ឌ​នៃ​ការ​បង់​រំលស់ អតិថិជន​តម្រូវ​ឲ្យ​បង់ប្រាក់​កក់​មុន ហើយ​ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​នៅ​សល់​ត្រូវ​បង់​ជា​ដំណាក់កាល ដូច​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចព្រមព្រៀង ។ អត្ថប្រយោជន៍​នៃ​ការ​បង់​រំលស់​ប្រភេទ​នេះ​គឺ អតិថិជន​មិន​ចាំបាច់​ចំណាយ​ពេលវេលា ដើម្បី​បង្កើន​សាច់ប្រាក់ ឬ​ដាក់​ទ្រព្យ​បញ្ចាំ​ផ្សេង​ទៀត​ដូច​ជា ដីធ្លី​ជាដើម ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​នោះ​ទេ ។ ដរាបណា​អតិថិជន​អាច​បង់ប្រាក់​កក់​មុន និង​មាន​លទ្ធភាព​សង ត្រឡប់​មក​វិញ​បាន នោះ​ក្រុមហ៊ុន​អាច​ធ្វើការ​អនុម័ត​ភ្លាម​ៗ ដោយ​អនុញ្ញាត​ឲ្យ​អតិថិ​ជន​ទទួល​បាន​គ្រឿងចក្រ​កសិកម្ម​សម្រាប់​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​បំផុត​។

ដើម្បី​អបអរសាទរ​ចំពោះ​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស ក្នុង​ខែមេសា​នេះ​ជូន​ដល់​អតិថិជន​។ សម្រាប់​ត្រាក់ទ័រ និង​ឧបករណ៍​ត​ភ្ជាប់ ការ​បង់ប្រាក់​កក់​មុន​ចាប់ផ្តើម​ត្រឹមតែ ៣០%​ប៉ុណ្ណោះ ជាមួយនឹង​អត្រា​ការ​ប្រាក់​អប្បបរមា ១% ជាមួយ​និង​ការ​បង់​ត្រឡប់​មក​វិញ​ជា ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆមាស ក្នុង​រយៈពេល​អតិបរមា ៤ ឆ្នាំ​។ សម្រាប់​ម៉ាស៊ីន​ច្រូតស្រូវ​វិញ ការ​បង់ប្រាក់​កក់​មុន​ចាប់ផ្តើម​ត្រឹមតែ ៥០%​ប៉ុណ្ណោះ ដោយ​អត្រា​ការ​ប្រាក់​អប្បបរមា ១% ជាមួយ​និង​ការ​បង់​ត្រឡប់​មក​វិញ​ជា​ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆមាស ក្នុង​រយៈពេល​អតិបរមា ២ ឆ្នាំ​។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​ផែនការ​ពង្រីក​សាខា និង​សេវាកម្ម​បន្ថែម​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ឥឡូវនេះ លោក​អ្នក​អាច​ស្នើ​សុំ​សេវាកម្ម​បង់​រំលស់​នៅ​គ្រប់​ដេប៉ូ​ចែកចាយ​របស់ KUBOTA ទាំង​២៤​កន្លែង នៅ​ទូ​ទាំង​ប្រទេស ឬ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ​លេខ ០២៣ ៩០១ ៧៤៥ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ