ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ចំណីអាហារ​និយាយ​ទៅ​ដូច​ចាក់ទឹក​លើ​ក្បាល​ទា

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​-​កែប ៖ ដើម្បី​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​នូវ​ចំណីអាហារ​ដូច​ជា​គ្រឿង​កំប៉ុង សរសៃ​គុយទាវ គ្រឿង​ងៀត និង​ជា​គ្រឿង​សមុទ្រ​ស្រស់ ផង​ដែរ​ដូច​ជា មឹក​ស្រស់ បង្គារ​ស្រស់ ជាដើម​ដើម្បី​យក​មក​ធ្វើតេស្ត​ពិនិត្យ…

ខេត្តកំពត​-​កែប ៖ ដើម្បី​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​នូវ​ចំណីអាហារ​ដូច​ជា​គ្រឿង​កំប៉ុង សរសៃ​គុយទាវ គ្រឿង​ងៀត និង​ជា​គ្រឿង​សមុទ្រ​ស្រស់ ផង​ដែរ​ដូច​ជា មឹក​ស្រស់ បង្គារ​ស្រស់ ជាដើម​ដើម្បី​យក​មក​ធ្វើតេស្ត​ពិនិត្យ និង​ស្រាវជ្រាវ​រកសា​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ហើយ​ត្រូវ​ក្រុម​ឈ្មួញ​ដាក់​នៅ​ក្នុង​ចំណីអាហារ​ទាំងនោះ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ មន្ត្រី​កាំកុងត្រូល​សាខា​កំពត​-​កែប​ដឹកនាំ​ដោយ​លោក ពា សារី អនុប្រធាន​កាំកុងត្រូល​សាខា​កំពត​-​កែប​បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​កាំកុងត្រូល​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត​ផង​ដែរ បាន​ចុះ​ពិនិត្យ​គ្រឿង​ចំណីអាហារ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត ដើម្បី​ពិនិត្យ​នូវ​ទំនិញ​ខូចគុណភាព​ផង ធ្វើតេស្ត​គ្រឿង​ងៀត មឹក​ស្រស់ បង្គា​ស្រស់​ផង ដើម្បី​ស្រាវជ្រាវ​រកសារ​ធាតុគីមី ដែល​ដាក់​ក្នុង​ចំណីអាហារ​ទាំងនោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​នៅ​ពេល​ទទួលទាន​ម្ហូបអាហារ​ទាំងនោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នេះ​ដែរ​សាខា​កាំកុងត្រូល​ខេត្តកំពត​-​កែប​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​កែប និង​ប៉ូ​លី​ស​ផ្សារ​ក្តាម​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់ មឹក បង្គារ បបែល តែ​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ទេ និង​ដកហូត​បាន​ទឹកក្រូច​មួយ​ចំនួន មី​កញ្ចប់ ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​ទាំង​ពីរ​ថ្ងៃ​ក្នុង​ខេត្ត​ទាំង​ពីរ​ខាងលើ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ធ្វើតេស្ត​បន្លែ ផ្លែ​ឈើ សរសៃ​គុយទាវ មឹក ក្រៀម មឹក​ស្រស់ បង្គា​ក្រៀម បង្គា​ស្រស់ បបែល​ក្រៀម​មូល វែង ហើយ​ក្នុង​នោះ​យើង​រក​ឃើញ​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី​(BORAX)​នៅ​ក្នុង​បបែល​ងៀត​វែង​ចំនួន​9,5 គីឡូក្រាម បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ដើម្បី​យក​ទៅ​ធ្វើ​ពិធី​ដុត​កំទេច​ចោល​នៅ​ចុងឆ្នាំ ។

ជាមួយនឹង​ការ​ដកហូត​ទំនិញ​ជា​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ច្បាប់​បាន​ហាមឃាត់​នេះ​ផង​ដែរ លោក​ពា សារី មន្ត្រី​សាខា​កាំកុងត្រូល​បាន​ធ្វើការ​ពន្យល់​ណែនាំ​ដល់​បងប្អូន​អាជីវករ​ដែល​លក់​គ្រឿង​ចំណីអាហារ​ដែល​ផ្ទុក​សារធាតុ​គីមី​ទាំងអស់​ឲ្យ​ឈប់​ទទួល​ពី​ឈ្មួញ​នាំ​ចូល​ដោយ​ខ្វះ​ការ​ត្រួតពិនិត្យ​ហើយ​យក​មក​ដាក់​តាំង​លក់​ជូន​បងប្អូន​អ្នក​ប្រើប្រាស់​បន្ត​ទៅ​ទៀត​ដោយ​លោក​បាន​បញ្ជាក់​ថា បើ​នៅ​មាន​ជា​លើក​ទី​២ លោក​នឹង​ធ្វើ​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ