ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ UN ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម កើត​មាន​ពី​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា កម្ពុជា​គាំទ្រ​គំនិត​ផ្តួ​ត​ផ្តើម​អនាគត​នៃ​ការងារ​របស់​អង្ក​ការ​សហប្រជាជាតិ (UN) ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ពី​បដិវត្តន៍​នៃ​បច្ចេកវិទ្យា ។ លោក​រដ្ឋមន្ត្រី​នា​ឱកាស​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN)…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា កម្ពុជា​គាំទ្រ​គំនិត​ផ្តួ​ត​ផ្តើម​អនាគត​នៃ​ការងារ​របស់​អង្ក​ការ​សហប្រជាជាតិ (UN) ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ពី​បដិវត្តន៍​នៃ​បច្ចេកវិទ្យា ។ លោក​រដ្ឋមន្ត្រី​នា​ឱកាស​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ទី​ក្រុ​ញូយ៉ក ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ពី​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា ។ កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ ។ ក្នុង​ឱកាស​នោះ​លោក អ៊ិ​ត សំ​ហេង បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ភ្នាក់ងារ​ឯកទេស​ខាង​ការងារ​របស់​អង្គការសហប្រជាជាតិ ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ ILO ក្នុង​ការ​លើកកម្ពស់​យុត្តិធម៌​សង្គម និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ជន​គ្រប់​រូប​នា​ពេល​កន្លង​មក ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា កម្ពុជា​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍ និង​សកម្មភាព​ជា​ច្រើន​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​១០០​ឆ្នាំ របស់​អង្គការ ILO ដែល​វា​ក៏​ស្របគ្នា​នឹង​ខួប​៥០​ឆ្នាំ នៃ​សមាជិកភាព​កម្ពុជា​ក្នុង​អង្គការ ILO ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ កម្ពុជា​នឹង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ ILO ដើម្បី​បន្ត​បេសកកម្ម​របស់​អង្គការ ILO ក្នុង​បរិបទ​ថ្មី​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ ។

លោក អ៊ិ​ត សំ​ហេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខណៈ​ដែល​យើង​កំពុង​ឈាន​ចូល​ទស​វត្ស​ទី​២ នៃ​ការ​លើកកម្ពស់​យុត្តិធម៌​សង្គម និង​ការងារ​សមរម្យ​សម្រាប់​ជន​គ្រប់​រូប​កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ (Future of Work Initiative) ដែល​ជា​គន្លឹះ​រួម​សម្រាប់​រដ្ឋ​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍ​នានា​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ប្រឈម​នានា ពិសេស​ការ​ផ្លាស់​ប្ដូរ​ជំនាញ ដែល​កើត​មាន​ឡើង​ពី​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​»​។

នៅ​ក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​សហការ​ជាមួយ​អង្គការ ILO ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា កន្លង​ទៅ​ថ្មី​ៗ​នេះ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ ILO និង​ដៃគូ​ត្រីភាគី​ផ្សេង​ទៀត ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ឆ្នាំ​២០១៩-២០២៣ ដោយ​ផ្តោត​លើ​គោលបំណង​ធំ​ៗ​ចំនួន ៣​ចំណុច​៖ ទី​១៖ បន្ត​អភិវឌ្ឍ​មុខរបរ និង​ការងារ និង​សហគ្រាស​ឱ្យ​ស្រប​តា​មកា​រវិ​វត្ត​សង្គម និង​បច្ចេកវិទ្យា​។ ទី​២៖ ការ​ពង្រឹង និង​ពង្រីក​កិច្ច​គាំពារ​សង្គម​ដល់​ស្ត្រី យុវជន និង​ក្រុម​ជន​ងាយ​រង​គ្រោះ​។ ទី​៣៖ បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ ដោយ​រួម​ទាំង​ពលករ​ទេស​ន្ត​ប្រវេសន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ