ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត! ​បរទេស​ចូល​សារមន្ទីរ​ខ្មែរ​ច្រើន​ជាង​​ខ្មែរ​កប់

5 ឆ្នាំ មុន
  • ភ្នំពេញ

គួរ​ឱ្យភ្ញាក់ផ្អើល​មែន នៅ​ពេល​ដឹងថា ​មាន​ជនបរទេស​ចូល​ទស្សនា​សារមន្ទីរ​សំខាន់​ៗ​ទាំងបី​របស់កម្ពុជា​ច្រើន​ជាង​ជនជាតិ​ខ្មែរ​ទៅ​ទៀត​។ នេះ​បើ​តាម​ឯកសារ​មួយ​របស់​រដ្ឋាភិបាល ​ដែល​សារព័ត៌មានកោះ​សន្តិ​ភាព​​ទទួល​បាននៅ​ថ្ងៃ​ទី​១០ ​មេសា​ នេះ។ ឯកសារ​នោះ​បាន​បង្ហាញ​ថា​ មាន​ជនបរទេស​ចំនួន​រហូត​ដល់​ជិត​២,១​សែន​នាក់​ ចូល​ទស្សនា​សារមន្ទីរ​ជាតិ​កម្ពុជា…

គួរ​ឱ្យភ្ញាក់ផ្អើល​មែន នៅ​ពេល​ដឹងថា ​មាន​ជនបរទេស​ចូល​ទស្សនា​សារមន្ទីរ​សំខាន់​ៗ​ទាំងបី​របស់កម្ពុជា​ច្រើន​ជាង​ជនជាតិ​ខ្មែរ​ទៅ​ទៀត​។ នេះ​បើ​តាម​ឯកសារ​មួយ​របស់​រដ្ឋាភិបាល ​ដែល​សារព័ត៌មានកោះ​សន្តិ​ភាព​​ទទួល​បាននៅ​ថ្ងៃ​ទី​១០ ​មេសា​ នេះ។

ឯកសារ​នោះ​បាន​បង្ហាញ​ថា​ មាន​ជនបរទេស​ចំនួន​រហូត​ដល់​ជិត​២,១​សែន​នាក់​ ចូល​ទស្សនា​សារមន្ទីរ​ជាតិ​កម្ពុជា ​កាលពី​ឆ្នាំ​២០១៨ ខណៈ​ដែល​មាន​តែ​ជនជាតិ​ខ្មែរ​តែ​៥,៤​ម៉ឺន​នាក់​ប៉ុណ្ណោះ ចូល​ទស្សនា​សារមន្ទីរ​ជាតិ ​។

ចំណែក​សារមន្ទីរ​ប្រល័យ​ពួ​ជ​សាសន៍​ទួល​ស្លែង​វិញ​ បាន​ទទួល​ជនបរទេស​ចំនួន​ជាង​៤,២​សែន​នាក់​ហើយ​ជនជាតិ​ខ្មែរ​តែ​ជាង​៤,២​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ។

រីឯ​សារមន្ទីរ​ជើងឯក​វិញ ​មាន​មនុស្ស​ចំនួន​ជាង​២៤៩០០០​នាក់​ ចូល​ទស្សនា​ដោយ​ក្នុង​នោះ​មាន​ជនបរទេស​រហូត​ដល់​ជិត​២​សែន​នាក់​ហើយ​នៅ​សល់​ពី​នោះ​ជា​ជនជាតិ​ខ្មែរ ​។

តួលេខ​នេះ​​បញ្ជាក់​ថា ​បរទេស​ចង់​ស្វែង​យល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ ជាង​ជនជាតិ​ខ្មែរ​ទៅ​ទៀត​ ៕

អត្ថបទសរសេរ ដោយ