ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​មើលឃើញ​ចំណុច​ពិសេស​មួយ​ក្នុង​អាស៊ាន

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា សិង្ហ​បុរី និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​នឹង​រក្សា​មាន​ភាពរឹងមាំ​ ខណៈ​ដែល​មានមុខ​សញ្ញា​កាន់តែ​ច្រើន​បង្ហាញ​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​មានការ​អន់​ថយ​។ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី Heng…

ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា សិង្ហ​បុរី និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​នឹង​រក្សា​មាន​ភាពរឹងមាំ​ ខណៈ​ដែល​មានមុខ​សញ្ញា​កាន់តែ​ច្រើន​បង្ហាញ​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​មានការ​អន់​ថយ​។

រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី Heng Swee Keat បាន​និយាយ​ប្រាប់ Bloomberg Television ថា សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង ១០ និង​អាស៊ាន​ជា​ក្រុម​ប្រទេស​បន្ត​លូតលាស់​បាន​ល្អ​ទាំង​ក្នុងឆ្នាំនេះ និង​ឆ្នាំ​ក្រោយ​។ ប៉ុន្តែ​លោក​បាន​បន្ត​ថា ការ​លូតលាស់​អាច​នឹង​មិន​ស្មើគ្នា ហើយ​ក៏​ទាប​ជាង​មុន​ជាដើម​។

ការ​លូតលាស់​ជុំវិញ​ពិភពលោក​បាន​មានការ​អន់​ថយ​តាំងពី​ដើមឆ្នាំ​នេះ​។ បច្ចុប្បន្ន​នេះ​ការ​លូតលាស់​ក្នុង​តំ​ង​ប​បន់​ប្រៀប​ដូច​ជា​មិន​ត្រូវ​បាន​ប៉ះពាល់​ច្រើន​ទេ ដោយ​មាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា​នឹង​លូតលាស់​បាន ៤.៩%​ក្នុង​ឆ្នាំ ២០១៩​នេះ​។

ក្នុង​ប្រទេស​សិង្ហ​បុរី មន្ត្រី​ជាប់​ពាក់ព័ន្ធ​មើលឃើញ​ការ​លូតលាស់​អន់​ថយ​មក​ស្មើ​ប្រមាណ​ពី​១.៥% ទៅ ៣.៥% ក្នុងឆ្នាំនេះ បន្ទាប់​ពី​លូតលាស់​បាន ៣.៣%​កាលពី​ឆ្នាំ​មុន​។

រដ្ឋមន្ត្រី​ការ​បរទេស​ខាងលើ​បាន​លើក​ឡើង​សា​ជា​ថ្មី​ទៀត​ថា​ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​សង្គ្រាម​ពាណិជ្​ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​គឺជា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​។ ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺ​រ៉ុ​ប និង​បញ្ហា​ដែល​ពលករ​កំពុង​ជួប​ប្រទះ​ក្នុង​ការ​សម្រប​ខ្លួន​ខណៈ​ដែល​មានការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​ក៏​ប៉ះពាល់​ដល់​ការ​លូតលាស់​ពិភពលោក​ដែរ​។

លោក Heng បាន​បន្ត​ថា ក្នុង​អាស៊ី​អាគ្នេយ៍ សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​តែ​ទទួល​បាន​អត្ថប្រយោជន៍​ខណៈ​ដែល​ក្រុមហ៊ុន​ផ្លាស់​ប្តូរ​ខ្សែ​សង្វា​ក់​ផលិតកម្ម​សម្រាប់​កំណើន​ពន្ធ​ក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​។

លោក​បាន​បន្ត​ថា មាន​ទស្សនៈ​គិត​ថា​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក​កំពុង​តែ​ត្រូវ​បាន​ផ្លាស់​ប្តូរ​យ៉ាង​លឿន ហើយ​បច្ចុប្បន្ន​នេះ​មនុស្ស​ឲ្យ​សារៈសំខាន់​លើ​ភាពរឹងមាំ​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដែល​មាន​ន័យ​ថា​អាច​បង្ក​ឲ្យ​មានការ​ផ្ទេរ​ដំណើរការ​មក​កាន់​ប្រទេស​ក្នុង​អាស៊ាន​។

លោក​បាន​បន្ថែម​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​មិនមែន​ជា​ជម្លោះ​ដែល​អាច​បញ្ចប់​បាន​ងាយស្រួល​ទេ​ព្រោះ​សិទ្ធិក​ម្មសិ​ទិ្ធ​បញ្ញា និង​ការ​ប្រកួតប្រជែង​ទាក់ទិន​នឹង​បច្ចេកវិទ្យា​នឹង​បន្ត​កើត​មាន​ឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ