ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ទៅ​សួរសុខទុក្ខ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ដល់​មន្ទីរពេទ្យ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport 24 បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល Neymar Jr. បាន​ទៅ​សួរសុខទុក្ខ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ទី​ក្រុងប៉ារីស…

តាម​ប្រភព​ព័ត៌មាន Sport 24 បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល Neymar Jr. បាន​ទៅ​សួរសុខទុក្ខ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ទី​ក្រុងប៉ារីស តាំងពី​ថ្ងៃ​ទី​៣ មេ​សា ។

កីឡាករ​ក្លិប​អ្នកមាន​បារាំង​រូប​នេះ​បាន​បង្ហោះ​រូបថត​នៅ​លើ Instragram របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ជាមួយនឹង Pele លើ​គ្រែពេទ្យ ដែល​ទាំង​ពីរ​នាក់​បាន​កាន់​ដៃ​គ្នា ។ ថ្ងៃ​ចាក​ចេញពី​មន្ទីរពេទ្យ​របស់ Pele នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ។

កីឡាករ​អាយុ​៧៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ដោយសារ​តែ​មានការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម ដែល​ជា​ថ្ងៃក្រោយ​ពេល​លេចមុខ​ក្នុង​កម្មវិធី​ផ្សាយ​បើក​ឆាក PSG រដូវ​កាល​ថ្មី ។

តាម​ព័ត៌មាន G1 របស់​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​ថា Pele កុំ​អី​ត្រូវ​ចេញពី​ពេទ្យ​តាំងពី​ថ្ងៃ​សៅរ៍ តែ​គេ​ត្រូវធ្វើ​តេស្ត​ជា​ច្រើន​សិន ដើម្បី​ដឹង​ច្បាស់​ថា​លោក​បានជា​សះស្បើយ​ហើយ​ឬ​នៅ ។

ទីប្រឹក្សា​របស់​លោក Pele ប្រាប់​ថា ស្ថានភាព​ជម្ងឺ​របស់​លោក​មិន​មាន​អ្វី​ធំដុំ​ទេ ប្រសិនបើ​មានការ​ព្យាបាល​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ