ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ធ្វើ​អ្វី​ខ្លះទៅ?

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នានា​ដែល​អាច​នឹង​កើត មាន​ឡើង​ទើប​នៅ​ឱកាស​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​នគរបាល​ចរាចរណ៍​ជើង​គោក ខេត្ត​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់ ដើម្បី​រក្សា​សុវត្ថិភាព ។ ហេតុការណ៍​នគរបាល​ចុះ​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក…

ខេត្ត​ប៉ៃលិន ៖ ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នានា​ដែល​អាច​នឹង​កើត មាន​ឡើង​ទើប​នៅ​ឱកាស​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​នគរបាល​ចរាចរណ៍​ជើង​គោក ខេត្ត​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់ ដើម្បី​រក្សា​សុវត្ថិភាព ។

ហេតុការណ៍​នគរបាល​ចុះ​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណតរថយន្ត​ថ្មី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយត្រី ប្រាក់ វិ​គុណ នាយ​រង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា គោលបំណង​ដែល​ក្រុម​នគរបាល​ចរាចរណ៍​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​បើកបរ​ម៉ូតូ និង រថយន្ត​នៅ​លើ​ដងផ្លូវ​ជាតិ​ពេល​នេះ គឺ​ដើម្បី​ឱ្យ​ពួក​គាត់​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ការ​រក្សា​អាយុជីវិត​របស់​ខ្លួន និង​អ្នក​ដទៃ ។

លោក​បន្ត​ទៀត​ថា គ្រប់​ម៉ូតូ​ទាំងអស់​ត្រូវ​បិទ​ស្លាក​ចំណាំងផ្លាត​ផ្នែក​ខាងក្រោយ ដើម្បី​ឱ្យ​ការ​បើកបរ​នា​ពេល​យប់ ងាយស្រួល​ដល់​អ្នក​ដទៃ​មើល ហើយ​មិន​ត្រូវ​ដឹក​សំពីងសំពោង​ជា​ហេតុ​បង្ក​ឱ្យ​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​នោះ​ទេ ។ លោក​បញ្ជាក់​ថា អ្នកបើកបរ​ទាំងអស់​ត្រូវ​ប្រកាន់​ក្រមសីលធម៌​ទាំង​១០​ចំណុច គឺ​ទី​១- មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត ទី​២-​មិន​ត្រូវ​បើកបរ​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ដាច់ខាត ទី​៣- មិន​ត្រូវ​បើកបរ​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​ដាច់ខាត ទី​៤- មិន​ត្រូវ​បើកបរ​ស្ថិត​ក្រោម​ស្ថានភាព​ងងុយ​ដឹក​ដាច់ខាត ទី​៥-​ត្រូវ​ចេះ​បើកបរ​ឱ្យ​បាន​ត្រឹមត្រូវ​ដាច់ខាត ទី​៦ – ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច ទី​៧- ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជា​និច្ច ទី​៨- ត្រូវ​ប្រកាន់​ស្តាំ​ជា​និច្ច ទី​៩- ត្រូវ​ពិនិត្យ​លក្ខណ​:​បច្ចេកទេស​យានយន្ត​ជា​និច្ច និង​ទី​១០- ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ។

ចំណែក​អ្នកបើកបរ​រថយន្តឈ្នួល​បានឱ្យ​ដឹង​ដែរ​ថា នៅ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ គឺ​មាន​ម៉ូយ​ច្រើន​ងាយស្រួល​ក្នុង​ការ​ដឹក ហើយ​ការ​ដឹក​ជញ្ជូន​លើស​ចំណុះ​ក៏​មិន​មាន​ជា​បញ្ហា​អ្វី​ដែរ ជា​ពិសេស​ការ​ដឹក​សំពីងសំពោង​ពីលើ​ដំបូល​រថយន្ត​អត់​មានការ​ហាមឃាត់​នោះ​ទេ គឺ​គ្រាន់តែ​បង់លុយ​ឱ្យទៅ​ខាង​នគរបាល​ចរាចរណ៍​តាម​គោលដៅ​ដោយ​១​កន្លែង​ចាប់ពី​៥០០០​រៀល​ទៅ​១០០០០​រៀល​នោះ​ជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ