ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម​លើ​ផ្លូវជាតិលេខ​​​៤ ស្លា.ប់ និង​របួសច្រើននាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖​ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បានស្លាប់ និងមនុស្ស​​៥នាក់​ផ្សេងទៀត​បាន​​រង​របួសធ្ងន់​ស្រាល​ ​ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​មួយគ្រឿងម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​ខែមេសា ២០១៩…

ខេត្តកំពង់ស្ពឺ​ ៖​ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បានស្លាប់ និងមនុស្ស​​៥នាក់​ផ្សេងទៀត​បាន​​រង​របួសធ្ងន់​ស្រាល​ ​ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​មួយគ្រឿងម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​ខែមេសា ២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៦៣-៦៤​ ចំណុច​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

តាម​ប្រភពពីមន្ត្រី​នគរបាល​ស្រុក​បាន​និយាយ​អោយ​ដឹង​ថា​ ​ភាគី​ខាង​​រថយន្ត​​មួយ​​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២C-៧៣៧៧ បើកបរ​​ដោយ​ឈ្មោះ នី ភេទ​ប្រុស អាយុ៣១​ឆ្នាំ​មុខរបរ​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។

រីឯ​អ្នក​រួម​ដំណើរ​​ចំនួន៦​នាក់​ដែលជិះក្នុង​រថយន្ត​ម៉ាកហាយឡែនឌ័រ​​​ ក្នុង​នោះ​រួម​មាន​ ១-ឈ្មោះ ស្រី អូន ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ​បាន​រង​របួស ២​-ឈ្មោះ ម៉ៃ អន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ បាន​ស្លាប់​ ៣-បុរស​រងគ្រោះមិនស្គាល់​អត្តសញ្ញាណ បាន​រង​​របួស​ធ្ងន់ធ្ងរ ៤-​ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ៥-​ស្ត្រីរងគ្រោះ​មិនស្គាល់អត្ត​សញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ​និង៦​-ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ​ បាន​រង​របួស​ធ្ងន់ធ្ងរ ។

ចំណែកភាគី​ខាង​ថយន្ត​​មួយ​​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ មាន​​ដឹក​ទឹកកក​ពេញ ពណ៌​ស ពាក់​ស្លាក​លេខ ក​-8658-​ព​.​ភ​3 បើកបរ​ដោយ​ឈ្មោះ​ភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ដឹក​ទឹកកក​បោះ​អោយ​ម៉ូយ រស់នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់​​។

តាម​ប្រភពពីមន្ត្រី​នគរបាល​ស្រុក​បាន​​បន្ត​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេឃើញ​រថយន្ត​​មួយ​​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រមាន​ដឹក​អ្នក​រួម​ដំណើរ​​ប្រុសស្រី​ចំនួន៦នាក់​​ ចំណែក​បុរស​ម្នាក់ជាអ្នក​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុកគ្នា​​ជាមួយ​រថយន្ត​​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ មាន​​ដឹក​ទឹកកក​ពេញ ដែល​បើកបរក្នុង​ទិសដៅ​​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​​អ្នក​ជិះ​ក្នុង​រថយន្ត​ម៉ាក​ហាយឡែនឌ័រ​​ចំនួន​៣​នាក់​បាន​ស្លាប់​ រីឯ​មនុស្ស​ចំនួន​៤នាក់​ផ្សេងទៀតបាន​រង​របួសធ្ងន់ និង​ស្រាល ។ ចំណែក​អ្នក​បើកបរ​​​រថយន្តដឹកទឹកកកបាន​រងរបួសធ្ងន់​​ ។

ក្រោយ​កើតហេតុ​ នគរបាល​ជំនាញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​នៅកន្លែងកើតហេតុ និង​​ប្រគល់​សពជនរងគ្រោះ​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ធ្ងន់និង​ស្រាល​ទាំង​​៥នាក់​ខាងលើត្រូវបាន​​រថយន្ត​សាមុយមក​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេ​ត្ត​កំពង់ស្ពឺ​។

​ចំពោះ​រថយន្ត​ទាំង​ពីរ​គ្រឿងដែល​​រង​ការ​ខូចខាត​កំរិត​ធ្ងន់​ ត្រូវបាន​នគរបាល​ហៅរថយន្ត​​ស្ទូចមកស្ទូច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ​។ ព័ត៌មានលម្អិត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ